រៀនសូត្រនិងធ្វើត្រាប់តាមលោកប្រធានហូជីមិញយ៉ាងទៀងទាត់និងស្ម័គ្រចិត្ត
(VOVWORLD) - អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា លោកប្រធានហូជីមិញជានិមិត្តរូបដ៏ខ្ពង់ខ្ពស់អំពីសីលធម៌ បដិវត្តន៍ដែលបានលះបង់អស់មួយជីវិតដើម្បីបុព្វហេតុបដិវត្តន៍របស់បក្សនិង ប្រជាជាតិ ហើយបម្រើមាតុភូមិនិងប្រជាជនអស់ពីចិត្តពីថ្លើមផងដែរ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកម្មវិធី (រូបថត៖ VGP) |
នាព្រឹកថ្ងៃទី១៩ ខែសីហា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការឃោស នាអប់រំមជ្ឈឹមបានរៀបចំកម្មវិធីជួបប្រាស្រ័យរវាងមនុស្សគំរូខាងរៀនសូត្រនិងធ្វើត្រាប់តាមសតិអារម្មណ៍ សីលធម៌និងរចនាប័ទ្មលោកប្រធានហូជី មិញទូទាំង ប្រទេសឆ្នាំ២០១៩ ក្រោមប្រធានបទ “ហូជីមិញ៖ដំណើរនៃបំណងប្រាថ្នា”។
អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា លោកប្រធានហូជីមិញជានិមិត្តរូបដ៏ខ្ពង់ខ្ពស់អំពីសីលធម៌ បដិវត្តន៍ដែលបានលះបង់អស់មួយជីវិតដើម្បីបុព្វហេតុបដិវត្តន៍របស់បក្សនិង ប្រជាជាតិ ហើយបម្រើមាតុភូមិនិងប្រជាជនអស់ពីចិត្តពីថ្លើមផងដែរ។ លោក ប្រធានបានបន្សល់ទុកជូនដល់ជំនាន់សព្វថ្ងៃនិងជំនាន់ក្រោយៗនូវទ្រព្យសម្បត្តិខាងស្មារតីដ៏ថ្លៃថ្លាមួយនោះគឺសតិអារម្មណ៍ហូជីមិញ សីលធម៌ហូជីមិញ រចនាប័ទ្ម ហូជីមិញ និងសម័យកាលហូជីមិញ។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានលើកច្បាស់ថា៖
“ការរៀនសូត្រនិងធ្វើត្រាប់តាមសតិអារម្មណ៍ សីលធម៌និងរចនាប័ទ្ម ហូជីមិញគឺជាភារកិច្ចដ៏សំខាន់ ទៀងទាត់និងយូរអង្វែងរបស់បណ្ដាអង្គការបក្ស អាជ្ញាធរគ្រប់ជាន់ថ្នាក់ អង្គការនយោបាយសង្គម ស្ថាប័ន អង្គភាពនានា ក៏ដូចជា របស់កម្មាភិបាល បក្ខជនគ្រប់រូប សំដៅរួមចំណែកកសាងបក្ស កសាងប្រព័ន្ធ នយោបាយអោយបានរឹងមាំ ស្អាតស្អម ព្រមទាំងកសាងវប្បធម៌ មនុស្សវៀត ណាមដើម្បីឆ្លើយតបនឹងសំណូមពរអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាពផង ដែរ។ នាពេលកន្លងទៅ ការរៀនសូត្រនិងធ្វើត្រាប់តាមសតិអារម្មណ៍ សីលធម៌ និងរចនាប័ទ្មហូជីមិញ ដោយផ្សាភ្ជាប់នឹងការអនុវត្តសេចក្ដីសម្រេចចិត្តមជ្ឈឹមស្ដី ពីការកសាងនិងពង្រីកបក្ស សម្រេចបាននូវសមិទ្ធផលសំខាន់ជាច្រើន បានរួម ចំណែក ទប់ស្កាត់ការធ្លាក់ចុះខាងសតិអារម្មណ៍ សីលធម៌នយោបាយ របៀបរស់ នៅក្នុងកម្មាភិបាលនិងបក្ខជន”។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phucបានចាត់ទុកថា ចាំបាច់ត្រូវធ្វើ អោយកាន់តែល្អថែមទៀតនូវការងារឃោសនា អប់រំ ដើម្បីជួយអោយប្រជាជន មានការយោគយល់យ៉ាងជ្រាលជ្រៅពីខ្លឹមសារជាសារវ័ន្តនិងតម្លៃដ៏ធំធេងរបស់ សតិអារម្មណ៍ សីលធម៌និងរចនាប័ទ្មលោកប្រធានហូជីមិញ៕