រៀបចំគំរោងផែនការវប្បធម៌ កីឡានិងទេសចរណ៍តំបន់សេដ្ឋកិច្ចមុខព្រួញនៅភាគកណ្ដាលវៀតណាម
|
រៀបចំគំរោងផែនការវប្បធម៌ កីឡានិងទេសចរណ៍តំបន់សេដ្ឋកិច្ចមុខព្រួញនៅភាគកណ្ដាលវៀតណាម |
(VOV)-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទើបនឹងបានអនុម័តលើគំរោងផែន
ការមេស្ដីពីការអភិវឌ្ឍន៍វប្បធម៌ គ្រួសារ កីឡានិងទេសចរណ៍នៅតំបន់សេដ្ឋកិច្ចមុខ
ព្រួញ នៅភាគកណ្ដាលវៀតណាម ដល់ឆ្នាំ ២០២០ និងទស្សនះវិស័យដល់ឆ្នាំ
២០៣០។ តាមនោះ ខេត្តទីក្រុងចំនួន៥ ចំណុះមជ្ឈឹម គឺ៖ Thua Thien Hue , Da
Nang, Quang Nam, Quang Ngai, និង Binh Dinh នឹងអភិវឌ្ឍន៍វប្បធម៌លើគ្រប់ជ្រុងជ្រោយ ជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ យកចិត្តទុកដាក់
ចំពោះតំបន់ជនរួមជាតិជាជនជាតិភាគតិច អភិវឌ្ឍន៍ទេសចរណ៍តាមទិសទំនើប
ជំនាញ …លៗ ក្នុងនោះ ទីក្រុង Da Nang និង Hue ( Thua Thien Hue ) នឹងបាន
អភិវឌ្ឍន៍ក្លាយទៅជាមជ្ឈមណ្ឌលវប្បធម៌ សិល្បះ ស្រាវជ្រាវវិទ្យាសាស្ត្រ និង
បណ្ដុះបណ្ដាលធនធានមនុស្ស វប្បធម៌ វិចិត្រសិល្បះ និងទីក្រុង Quy Nhon
( ខេត្ត Binh Dinh ) នឹងក្លាយទៅជាមជ្ឈមណ្ឌលវប្បធម៌ភាគខាងត្បូងរបស់តំបន់
មានការតភ្ជាប់យ៉ាងម៉ត់ចត់ជាមួយតំបន់ Tay Nguyen។ ចំពោះវិស័យទេសចរណ៍
អភិវឌ្ឍន៍មណ្ឌលសេដ្ឋកិច្ចមុខព្រួញតំបន់ភាគកណ្ដាលវៀតណាមនេះ ក្លាយទៅ
ជាមណ្ឌលទេសចរណ៍ធំក្នុងទូទាំងប្រទេស មានបណ្ដាផលិតផលពិសេសដោយ
ឡែក មានកម្លាំងប្រកួតប្រជែងខ្ពស់ ខំប្រឹងប្រែងដល់ឆ្នាំ២០៣០ទទួលបានភ្ញៀវ
ទេសចរណ៍អន្តរជាតិចំនួន១០លាននាក់ និងបំរើភ្ញៀវទេសចរណ៍ក្នុងប្រទេសចំ
នួន១៥លាននាក់ ទទួលបានចំណូលពីទេសចរណ៍ជាង៨០លានលានដុង
បង្កើតការងារធ្វើផ្ទាល់ចំនួន១៤០ពាន់…លៗ៕