រៀបចំជើងហោះហើរនាំពលរដ្ឋ​វៀតណាមពីអ៊ុយក្រែន​វិល​ត្រឡប់មកប្រទេសកំណើតវិញ

(VOVWORLD) - ទាក់ទិននឹងស្ថានភាពការពារពលរដ្ឋនៅអ៊ុយក្រែន យោងតាមស្ថាប័នតំណាងវៀតណាមប្រចាំនៅអ៊ុយក្រែន និងបណ្តាប្រទេសជិតខាងបានឲ្យដឹងថា គិតត្រឹមម៉ោង ១៧ ថ្ងៃទី ៦ ខែមីនា បណ្តាស្ថាប័នតំណាងបានទទួលពលរដ្ឋវៀតណាមចំនួនជាង ២.៥០០នាក់ ដែលបានជម្លៀសចេញពីតំបន់សង្រ្គាមនៅអ៊ុយក្រែន។ 
រៀបចំជើងហោះហើរនាំពលរដ្ឋ​វៀតណាមពីអ៊ុយក្រែន​វិល​ត្រឡប់មកប្រទេសកំណើតវិញ - ảnh 1ការទទួលពលរដ្ឋវៀតណាម ដែលជម្លៀសចេញពីអ៊ុយក្រែន ទៅកាន់រ៉ូម៉ានី។ (រូបថត៖ Tran Phong/ TTXVN)

ក្រសួងការបរទេសបានសម្របសម្រួលយ៉ាងសកម្មជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនអាកាសចរណ៍នានា រៀបចំជើងហោះហើរចំនួន ២ ដើម្បីនាំពលរដ្ឋវៀតណាមនិងសមាជិកគ្រួសាររបស់ពួកគេឲ្យវិលត្រឡប់មកប្រទេសវិញ នៅថ្ងៃទី ៧ ខែមីនា ពីរូម៉ានី និងថ្ងៃទី ៩ ខែមីនា ពីប៉ូឡូញ។

តាមនោះ នាថ្ងៃទី ៧ ខែមិនា ជើងហោះហើរលេខ VN88 នៃក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) ដឹកពលរដ្ឋចំនួន ២៨៣ នាក់ បានចាកចេញពីទីក្រុង Bucharest (រ៉ូម៉ានី) ហើយបានចុះចតនៅអាកាសយានដ្ឋាន Noi Bai វេលាថ្ងៃត្រង់ ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២២។ ហើយនៅថ្ងៃទី ៩ ខែមីនា ជើងហោះហើរលេខ QH9066 របស់ក្រុមហ៊ុន Bamboo Airways គ្រោងនឹងដឹកពលរដ្ឋចំនួន ២៧០ នាក់ ចាកចេញពីទីក្រុង Warsaw (ប៉ូឡូញ) ហើយចុះចតនៅអាកាសយានដ្ឋាន Noi Bai នាព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ