រៀបចំផែនការមេថ្នាក់ជាតិ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ
(VOVWORLD) - ក្នុងសម័យប្រជុំនេះ ប្រតិភូសុទ្ធតែបានសង្កត់ធ្ងន់ជាពិសេសលើសារៈសំខាន់នៃការកសាង សុក្រិត និងអនុវត្តន៍ផែនការមេថ្នាក់ជាតិដំណាក់កាលឆ្នាំ ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដើម្បីបង្កើតមូលដ្ឋានគ្រឹះ និងកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
សម័យប្រជុំវិសាមញ្ញលើកទី២ រដ្ឋសភាវៀតណាម នីតិកាលទី ១៥ |
ថ្ងៃទី ៦ មករា គឺជាថ្ងៃទី ២ នៃសម័យប្រជុំវិសាមញ្ញលើកទី២ រដ្ឋសភាវៀតណាម នីតិកាលទី ១៥ គណៈប្រតិភូបានពិភាក្សាជាក្រុមលើខ្លឹមសារមួយចំនួននៃសម័យប្រជុំ ក្នុងនោះមានបញ្ហារៀបចំផែនការមេថ្នាក់ជាតិដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។
ក្នុងសម័យប្រជុំនេះ ប្រតិភូសុទ្ធតែបានសង្កត់ធ្ងន់ជាពិសេសលើសារៈសំខាន់នៃការកសាង សុក្រិត និងអនុវត្តន៍ផែនការមេថ្នាក់ជាតិដំណាក់កាលឆ្នាំ ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដើម្បីបង្កើតមូលដ្ឋានគ្រឹះ និងកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ លោក Hoang Van Cuong សមាជិកសភាមកពីទីក្រុងហាណូយបានចាត់ទុកថា៖ “សេចក្តីព្រាងផែនការមេថ្នាក់ជាតិគឺជាការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក៏ដូចជាការបែងចែកប្រភពកម្លាំងពលំសម្រាប់ការអភិវឌ្ឍវិស័យនានា និងតាមតំបន់អភិវឌ្ឍន៍។ សេចក្តីព្រាងក៏បានតម្រង់ទិសដៅយ៉ាងច្បាស់លាល់លើវិស័យសំខាន់ៗ ប៉ូលកំណើន និងច្រករបៀងសេដ្ឋកិច្ចដូចជា ខាងជើង-ខាងត្បូង ខាងកើត-ខាងលិច”។
ប្រតិភូបានឯកភាពជាមួយសេចក្ដីព្រាងផែនការមេថ្នាក់ជាតិ ដែលត្រូវបានរដ្ឋាភិបាលតាក់តែង និងដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំលើកនេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រតិភូក៏បានស្នើឱ្យកសាង និងសុក្រិតផែនការមេតាមទិសដៅស្រាយបំភ្លឺបញ្ហាសំខាន់ៗមួយចំនួនដូចជា៖ ការទាញយក និងអភិវឌ្ឍសក្តានុពលដ៏ធំធេងនៃសេដ្ឋកិច្ចសមុទ្រ ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងធនធានមនុស្សសម្រាប់វិស័យនេះ។
ឈរលើមូលដ្ឋាននោះ ប្រតិភូជាច្រើនបានស្នើឱ្យសុក្រិត និងអនុវត្តន៍ផែនការមេថ្នាក់ជាតិដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ឲ្យបានឆាប់ៗ។ លោក Thach Phuoc Binh សមាជិកសភាមកពីខេត្ត Tra Vinh បានលើកសំណើថា៖ “ទន្ទឹមនឹងការអនុវត្តផែនការមេថ្នាក់ជាតិនេះ ខ្ញុំស្នើឲ្យរដ្ឋាភិបាល និងរដ្ឋសភាយកចិត្តទុកដាក់លើខ្លឹមសារមួយចំនួនដូចខាងក្រោម។ ទី១ ធ្វើវិសោធនលើបទប្បញ្ញត្តិ និងច្បាប់ឲ្យស្របតាមបទប្បញ្ញត្តិនៃច្បាប់រៀបចំផែនការមេ។ ទី២ ធានាការរៀបចំផែនការមេថ្នាក់ខេត្តឲ្យស៊ីសង្វាក់គ្នាជាមួយផែនការមេថ្នាក់ជាតិ និងថ្នាក់តំបន់ ក៏ដូចជាចំពោះផែនការមេលើវិស័យនានាក្នុងភូមិសាស្ត្រខេត្ត។ ទី៣ ស្នើឱ្យពន្លឿនការរៀបចំផែនការមេថ្នាក់ជាតិ ផែនការមេតាមវិស័យ ដើម្បីអនុវត្តន៍ផែនការមេថ្នាក់ខេត្តដោយព្រមៗគ្នា ធានាប្រសិទ្ធភាព និងវឌ្ឍនភាពផងដែរ”៕