រៀបចំល្អការអនុវត្តច្បាប់ដីធ្លី២០១៣
|
រៀបចំល្អការអនុវត្តច្បាប់ដីធ្លី២០១៣ (VOV) |
Vovworld-រៀបចំល្អការអនុវត្តច្បាប់ដីធ្លី២០១៣ នោះជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Nguyen Minh Quang ក្នុង
នាទី ប្រជាជនសួរ-រដ្ឋមន្ត្រីឆ្លើយ នាថ្ងៃទី៦កក្កដា។
លោកបានឲ្យដឹងថែមទៀតថា ច្បាប់ដីធ្លីដែលត្រូវបានរដ្ឋសភានីតិកាលទី១៣
អនុម័តនៅសម័យប្រជុំលើកទី៦ ចូលជាធរមាននាថ្ងៃទី១កក្កដាឆ្នាំ២០១៤តទៅ។ ក្នុងតួនាទីជាស្ថាប័នសេនាធិការជួយរដ្ឋាភិបាលអំពីគ្រប់គ្រងដីធ្លី រហូតមកដល់
ពេលនេះក្រសួងធនធាននិងបរិស្ថានបានដាក់ជូននាយករដ្ឋមន្ត្រីរដ្ឋាភិបាលឲ្យ
អនុញ្ញាតផ្សព្វផ្សាយសារាចរណ៍ស្ដីពីការលាតត្រដាងអនុវត្តច្បាប់នេះ និងរួមជា
មួយក្រសួងផ្នែកនិងដំបន់រៀបចំផ្សព្វផ្សាយច្បាប់ស្ដីពីដីធ្លី សហការជាមួយស្ថាប័នសារព័ត៌មានឃោសនាផ្សព្វផ្សាយខ្លឹមសារថ្មីរបស់ច្បាប់ដីធ្លី។ ស្ដីពីចំណុចថ្មីសំខាន់របស់ច្បាប់ដីធ្លីឆ្នាំ២០១៣ រដ្ឋមន្ត្រី Nguyen Minh Quang បានឲ្យដឹងថា៖
“ច្បាប់ដីធ្លីឆ្នាំ២០១៣បានបន្តការកំណត់សមស្របជាមួយស្ថានភាពជាក់ស្ដែង ទន្ទឹមនឹងនោះបំពេញបន្ថែមចំណុចថ្មីសំខាន់ជាច្រើនសំដៅធានាឲ្យបានចុះសម្រង
ជាងទៀតនូវផលប្រយោជន៍របស់រដ្ឋ អ្នកប្រើប្រាស់ដីនិងវិនិយោគិនដោះស្រាយ
បញ្ហាដែលសេសសល់ក្នុងការងារប្រមូលដី សំណង ជួយឧបត្ថម្ភស្នាក់នៅ។ ច្បាប់
បានកំណត់ជាក់ស្ដែងលក្ខណៈសំណងអំពីដីធ្លី សំណងចំណាយវិនិយោគទៅលើ
ដីធ្លីនៅសេសសល់ សំណងទ្រពសម្ប័ត្តិផ្សាភ្ជាប់នឹងដីធ្លីជាដើម។ ច្បាប់ក៏កំណត់ការអនុវត្តតំលៃដីធ្លីជាក់ស្ដែងដោយគណៈកម្មាធិការប្រជាជនថ្នាក់ខេត្តសំរេចចិត្ត កំណត់
តួនាទីរបស់ពិគ្រោះយោបល់ក្នុងការកំណត់តំលៃដីធ្លីដើម្បីធានាចរិតលក្ខណៈ
បរានុម័ត៕”