រៀបចំសកម្មភាពសាសនាធម្មតានិងត្រូវធានានូវវិធានការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19

(VOVWORLD) - នាថ្ងៃទី ៨ ខែឧសភា ប្រធានគណៈកម្មាធិការសាសនានៃរដ្ឋាភិបាលវៀតណាម លោក Vu Chien Thang បានស្នើដល់មេដឹកនាំសាសនានៃអង្គការសាសនា ជួយណែនាំការរៀបចំសកម្មភាពនិងធ្វើជីវភាពសាសនាធម្មតា ប៉ុន្តែត្រូវចាត់វិធានការបង្ការនិង ប្រឆាំងជំងឺរាតត្បាត COVID-19 ផងដែរ។ 

ទន្ទឹមជាមួយគ្នានោះ សមាគមពុទ្ធសាសនា បានផ្សព្វផ្សាយឲ្យសាសនិក ដែលជាជនបរទេសឬជនជាតិវៀត ណាមនៅក្រៅប្រទេស ជាពិសេសនៅក្នុងតំបន់ដែលមានការឆ្លងរាលដាលជំងឺ ពេលចូលមកវៀតណាមត្រូវអនុវត្តតាមការណែនាំ ធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ។  ដោយធ្វើតាមការណែនាំនេះ អនុប្រធានគណៈកម្មា ធិការប្រជាជនទីក្រុងហូជីមិញ លោក Ngo Minh Chau បានឲ្យដឹងថា៖ “ទីក្រុងហូជីមិញបានចេញឯកសារណែនាំដោយផ្សព្វផ្សាយឲ្យស្ថាប័នសាសនាត្រូវបានអនុញ្ញាតិឱ្យធ្វើពិធីសាសនាធម្មតា  ការប្រជុំទ្រង់ទ្រាយធំក៏ត្រូវបានអនុវត្តជាធម្មតាដែរ ប៉ុន្តែមានវិធានការបង្ការ ដូចជា ពាក់ម៉ាសនិងអនាម័យដៃ ជាដដើម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ