រៀបចំសន្និសីទនាយករដ្ឋមន្រ្តីជាមួយធុរកិច្ចដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ឆ្លើយតបនឹងជំងឺរាតត្បាត COVID-19

(VOVWORLD) - ការរៀបចំសន្និសីទ នាយករដ្ឋមន្រ្តីជាមួយធុរកិច្ចគឺមានសារៈ សំខាន់និងចាំបាច់ណាស់ ដើម្បីបង្ហាញពីស្មារតីរបស់រដ្ឋាភិបាលនិងអាជ្ញាធរ ដែលតែងតែរួមដំណើរជាមួយធុរកិច្ច ក្នុងការអនុវត្ត “កាតព្វកិច្ចទ្វេ” ដោយផ្តល់អាទិ ភាពសម្រាប់ការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផង និងជំរុញផលិតកម្មអាជីវកម្មផង។

ខុទ្ទកាល័យរដ្ឋាភិបាលទើបនឹងបានចេញផ្សាយនូវសេចក្តីជូនដំណឹង ស្តីពីសេចក្តីសន្និដ្ឋានរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នៅឯកិច្ចប្រជុំរៀបចំសន្និសីទនាយករដ្ឋមន្រ្តីជាមួយធុរកិច្ច ដើម្បីដោះស្រាយការលំបាក ជំរុញផលិតកម្មនិងអាជីវកម្ម និងស្តារសេដ្ឋកិច្ចឡើងវិញដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាត COVID-19  ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ១៣ ខែមេសាឆ្នាំ ២០២០។

យោងតាមលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បច្ចុប្បន្ននេះ ជំងឺរាតត្បាត COVID-19  កំពុងវិវត្តន៍យ៉ាងស្មុគស្មាញ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាម។ ហេតុដូច្នេះ ការរៀបចំសន្និសីទ នាយករដ្ឋមន្រ្តីជាមួយធុរកិច្ចគឺមានសារៈសំខាន់និងចាំបាច់ណាស់ ដើម្បីបង្ហាញពីស្មារតីរបស់រដ្ឋាភិបាលនិងអាជ្ញាធរ ដែលតែងតែរួមដំណើរជាមួយធុរកិច្ច ក្នុងការអនុវត្ត “កាតព្វកិច្ចទ្វេ” ដោយផ្តល់អាទិភាពសម្រាប់ការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផង និងជំរុញផលិតកម្មអាជីវកម្មផង។ លើសពីនេះទៅទៀត អំពាវនាវដល់សហគមន៍អាជីវកម្ម បង្វែរបញ្ហាប្រឈមទៅជាកាលានុវត្តន៍ភាព បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងស្តារខឿនសេដ្ឋកិច្ចឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ