របត់ប្រវត្តិសាស្រ្តក្នុងទំនាក់ទំនងវៀតណាមឥណ្ឌូនេស៊ី
(VOV WORLD) /  
Vovworld-រាត្រីថ្ងៃទី២៨មិថុនា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang
និងគណះប្រតិភូជាន់ខ្ពស់វៀតណាមបានវិលត្រឡប់មកប្រទេសវិញបញ្ចប់
ដំណើរទស្សនកិច្ចនៅ ឥណ្ឌូនេស៊ីប្រកបដោយជោគជ័យ។ដំណើរទស្សនកិច្ច
ត្រូវបានចាត់ទុកជា របត់ប្រវត្តិសាស្រ្តក្នុងទំនាក់ទំនងវៀតណាមឥណ្ឌូនេស៊ី។ស្តីពីលទ្ឋផលនៃដំណើរទស្សនកិច្ចនេះរដ្ឋមន្រ្តីការបរទេសវៀតណាមលោក
Pham Binh Minh អះអាងថា៖” ក្នុងដំណើរទស្សនកិច្ចឥណ្ឌូនេស៊ីលើកនេះ
ប្រទេសទាំង២បានឯកភាពអំពីបញ្ហាទ្វេភាគីជាច្រើនក៍ដូចជាការគួបផ្សំសហ
ប្រតិបត្តិការជាមួយគ្នាលើវេទិការពហុភាគី។ការបង្កើតទំនាក់ទំនងដៃគូយុទ្ឋសាស្រ្ត ជាការបោះជំហានថ្មី១រវាងប្រទេសទាំង២។“
ភាគីទាំងពីរបានឯកភាពខំប្រឹងប្រែង ទទួលបានគោលដៅតំលៃប្រាក់ពាណិជ្ជកម្ម
ទ្វេភាគីឡើងជាង៥ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០១៥ និង១០ពាន់លានដុល្លារ
អាមេរិក នាឆ្នាំ២០១៨។
|
ភាគីទាំង២ដំណើរការចរចារ(រូបថតVNA) |
វៀតណាមនិងឥណ្ឌូនេស៊ីបានមូលមតិជាឯកឆ័ន្ទជំរុញការលាតត្រដាងអនុវត្តឯកសារ
ស្តីពិកិច្ចសហប្រតិបត្តិការសមុទ្រនិងនេសាទ។អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍
ជនបទវៀតណាមលោកVu Van Tam អោយដឹងថា៖” ភាគីទាំង២បានព្រមព្រៀងផ្លាស់ប្តូរពត៌មានស្តីពីការនេសាទត្រី។តាមរយះខ្លឹមសារចរចាររវាងលោកប្រធានរដ្ឋវៀតណាម
ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី យើងសង្ឃឹមថា៖នាពេលខាងមុខយើងនឹងអនុវត្តបណ្តា
ដំណោះស្រាយរារាំងស្ថានភាពនេសាទត្រី ដោយខុសច្បាប់។ “
ភាគីទាំងពីរបានអះអាងនូវសារសំខាន់ក្នុងកិច្ចសហប្រតិបត្តិការនៃការបង្កើនកិច្ចសហ
ប្រតិបត្តិការលើវិស័យការពារប្រទេសនិងសន្តិសុខ។ភាគីទាំង២ បានអះអាងនូវសារ
សំខាន់នៃសន្តិភាពសុវត្ថិភាពស្ថិរភាពសន្តិសុខនិងសេរីភាពខាងនាវាចរណ៍នៅសមុទ្រ
ខាងកើតគាំទ្រការដោះស្រាយជំលោះតាមសន្តិវិធីនិងប្រតិបត្តិតាមច្បាប់អន្តរជាតិដែល
ក្នុងនោះមានអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២(UNCLOS)គាំទ្រសេចក្តីថ្លែងការ៦ខរបស់ ASEANស្តីពីសមុទ្រខាងកើតព្រមទាំងអបអរសាទរការ
កសាង ក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត(COC)។ក្នុងឱកាសនេះលោក Truong Tan Sangបានមានបទថ្លែងមតិនៅទីស្នាក់ការលេខាធិការដ្ឋានASEAN។នេះជាលើកដំបូងដែល
លោក Truong Tan Sangអញ្ជើញទៅទស្សនាទីស្នាក់ការលេខាធិការដ្ឋានASEAN៕
-VOV WORLD