របាយការន៍សិទ្ធិមនុស្សរបស់អាមេរិកឆ្នាំ២០១៣មិនឆ្លុះបញ្ជាំងបរានុម័តស្ថានភាពនៅវៀតណាម
(VOVWORLD) /  
|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh (VOV) |
Vovworld-របាយការន៍សិទ្ធិមនុស្សរបស់អាមេរិកឆ្នាំ២០១៣មិនឆ្លុះបញ្ជាំងដោយ
បរានុម័តស្ថានភាពនៅវៀតណាម។ នេះជាការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh នាថ្ងៃទី២៨កុម្ភៈ។ តាមលោក Le Hai Binh
ថា ធានាសិទ្ធិមនុស្សជាចំណុចស្នូលក្នុងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
របស់វៀតណាម។ រាល់ការខំប្រឹងប្រែងរបស់វៀតណាមត្រូវបានសហគមន៍អន្តរជាតិ
កត់សម្គាល់។
ការចាត់ទុកមួយចំនួនអំពីវៀតណាមដែលបានលើកឡើងក្នុងរបាយការណ៍
សិទ្ធិមនុស្សរបស់ក្រសួងការបរទេសអាមេរិកឆ្នាំ២០១៣បានផ្អែកលើព័ត៌មានខុសឆ្គង
មិនឆ្លុះបញ្ជាំងស្ថានភាពជាក់ស្ដែងបរានុម័តអំពីស្ថានភាពសិទ្ធិមនុស្សនៅវៀតណាម។
លើស្មារតីស្មោះត្រង់និងស្ថាបនា វៀតណាមជានិច្ចកាលត្រៀមជាស្រេចសន្ទនា
ជាមួយបណ្ដាប្រទេសនៅមានទស្សនៈខ្វែងគំនិតជាមួយវៀតណាមក្នុងវិស័យសិទ្ធិ
មនុស្សក្នុងនោះមានអាមេរិកផងដែរ៕
-VOVWORLD