|
រូបសណ្ឋានកំណែទំរង់របស់វៀតណាមបានទាក់ទាញអ្នកវិទ្យាសាស្ត្ររុស្ស៊ី។ |
VOV-នាថ្ងៃទី១៧ឧសភា មជ្ឈមណ្ឌលស្រាវជ្រាវវៀតណាមនិងអាស៊ាន
វិទ្យាស្ថាន ចុងបូពារចំណុះបណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ីបានរៀបចំ
សិក្ខាសាលា “បណ្ដាបញ្ហាចាំបាច់របស់ផ្នែកវៀតណាមវិទ្យា” ជាមួយ
បណ្ដាបញ្ហាទាក់ទិនដល់ទំនាក់ទំនងរវាងរុស្ស៊ី-វៀតណាម។បណ្ដាបទ
អន្តរាគមនៅសិក្ខាសាលាបានប្រមូលផ្តុំទៅលើបណ្ដាបញ្ហាដូចជាដៃគូរ
យុទ្ធសាស្ត្ររុស្ស៊ី-វៀតណាមរួមមានបញ្ហាអ្វី ធ្វើយ៉ាងម៉េចដើម្បីអភិវឌ្ឍន៍ ទំនាក់ទំនងនេះក៏ដូចជាយថាទស្សក្នុងរយៈពេលខាងមុខ។ វាយតំលៃ
អំពីអត្ថន័យរបស់សិក្ខាសាលា នាយកស្តីទីវិទ្យាស្ថានចុងបូពារ សាស្ត្រាចារ
-បណ្ឌិតប្រវត្តិសាស្ត្រ Luzianhin បានឲ្យដឹងថា៖ “សិក្ខាសាលាត្រូវបានរៀបចំជាប្រចាំឆ្នាំចំនឹងឱកាសរំលឹកខួបអនុស្សាវរីយ៍
ទិវាកំណើតលោកប្រធានដើមដំបូងរបស់រដ្ឋវៀតណាមឯករាជ្យ-សមមិត្ត
ហូជីមិញជាសកម្មភាពដ៏មានអត្ថន័យ។ រូបសណ្ឋានកមណែទំរង់របស់វៀត
ណាមនាបច្ចុប្បន្នកំពុងទាក់ទាញការយកចិត្តទុកដាក់របស់អ្នកវិទ្យាសាស្ត្រ
រុស្ស៊ីនិងពិភពលោក។ រូបសណ្ឋាននេះមានភាពវិសេសវិសាលមានយថា
ទស្សន៍និងសំខាន់។ខ្ញុំគិតថា យើងនឹងផ្គត់ផ្គង់រាល់សំណើររចាំបាច់ចំពោះ ស្ថាប័នមានសម័ត្ថកិច្ចដើម្បីមានគោលនយោបាយពង្រឹងនិងពង្រីកថែមទៀត
ទំនាក់ទំនងដៃគូរុស្ស៊ី-វៀតណាម៕”