រូបសណ្ឋានគួរឲ្យកត់សម្គាល់ចំនួន ៣២២ នៃជនរួមជាតិសាសនាដែលចូលរួម ការការពារបរិស្ថាន
(VOVWORLD) -រូបសណ្ឋានគួរឲ្យកត់សម្គាល់ចំនួន ៣២២ នៃបណ្តាសាសនានៅទូទាំងប្រទេស វៀតណាមដែលរួមវិភាគទានយ៉ាងសកម្មក្នុងការការពារបរិស្ថាន និង ទប់ទល់ នឹងការប្រែប្រួលអាកាសធាតុ។ ទាំងនេះគឺជាការអះអាងរបស់ជំនាញការជាតិនិង អន្តរជាតិដែលតំណាងឲ្យអង្គការសាសនានានៅក្នុងកិច្ចប្រជុំនៃគណៈកម្មការជាតិដឹកនាំកម្មវិធីសហការពង្រីកតួនាទីរបស់សាសនានានា ចូលរួមការ ការពារបរិស្ថាន និងទប់ទល់ការប្រែប្រួលអាកាសធាតុ ដែលប្រព្រឹត្តទៅនាព្រឹក ថ្ងៃទី ៣១ ខែឧសភា នៅទីក្រុងហូជីមិញ។
រូបសណ្ឋានគួរឲ្យកត់សម្គាល់ចំនួន ៣២២ នៃជនរួមជាតិសាសនាដែលចូលរួម ការការពារបរិស្ថាន |
នៅក្នុងកិច្ចប្រជុំនេះ លោក Ngo Sach Thuc អនុប្រធានគណៈកម្មាធិការមជ្ឈិម រណស្សិមាតុភូមិវៀតណាម និងជាប្រធានគណៈកម្មការជាតិដឹកនាំកម្មវិធីសហការពង្រីកតួនាទីរបស់សាសនា ដែលចូលរួមការការពារបរិស្ថាន និង ទប់ទល់ការប្រែប្រួលអាកាសធាតុ បានឲ្យដឹងថា៖
“យើងខ្ញុំបានមានរូបសណ្ឋានគួរឲ្យកត់សម្គាល់ចំនួន ៣២២ នៅទូទាំងប្រទេស និងអាចនិយាយរួមថា មានសាសនាជាច្រើនដែរបានពង្រីក នូវតម្លៃសីលធម៌ ដ៏ល្អប្រសើរ ក៏ដូជា មានចិត្តមេត្តាធម៌សុច្ចរឹត និងសារលេខិតផ្សព្វផ្សាយ ដល់ប្រជាជនធ្វើតាមរបៀបល្អ។ យើងខ្ញុំគិតថា រូបសណ្ឋានទាំងនេះគប្បីពង្រីកបន្ថែមទៀត ដើម្បីបង្កលក្ខណៈងាយស្រួលសំរាប់សង្គមទាំងមូលអាច រួមគ្នាការពារបរិស្ថាន និង ទប់ទល់នឹងការប្រែប្រួលអាកាសធាតុផងដែរ”។
គិតដល់បច្ចុប្បន្ននេះ កម្មវិធីការពារបរិស្ថាន និង ទប់ទល់នឹងការប្រែប្រួល អាកាសធាតុក៏មានការចូលរួមរបស់រាប់លានជំនឿខាងសាសនាចំណុះសាសនាធំ ចំនួន ៤០ ផងដែរ៕