រូបសណ្ឋានសហករណ៍រួមចំណែកសកម្មចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ
|
ទិដ្ឋភាពនៃពិធីបើកមហាសន្និបាតតំណាងទូទាំងប្រទេសសហភាព សហករណ៍វៀតណាមលើកទី៥ |
(VOVworld)-ក្រោមប្រធានបទ “សាមគ្គី ផ្លាស់ប្តូរថ្មី ធ្វើសមាហរណកម្មនិងអភិវឌ្ឍ
ន៍ប្រកបដោយនិរន្តរភាព” មហាសន្និបាតតំណាងទូទាំងប្រទេសសហភាព សហករ
ណ៍វៀតណាមលើកទី៥បានប្រារព្ធនាព្រឹកថ្ងៃទី១៩កក្កដានៅទីក្រុងហាណូយ ។
ថ្លែងមតិក្នុងពិធីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាម
លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា៖
“នារយៈពេល៣០ឆ្នាំកន្លងទៅ គ្រួសារវៀតណាមដែលធ្វើផលិតកម្មតាមលក្ខណៈ
បុគ្គល បានចូលរួមក្នុងខ្សែសង្វាក់ផលិតកម្មនិងប្រើប្រាស់ផលិតផលក្នុងនិងក្រៅ
ប្រទេស។ហើយរូបសណ្ឋានសហភាពសហករណ៍ សម្ព័ន្ធភាពសហករណ៍ជាផ្លូវ
មូលដ្ឋាន សម្រាប់គ្រួសារធ្វើផលិតកម្មតាមលក្ខណៈបុគ្គល អាចក្លាយទៅជាម្ចាស់
អង្គភាព ជានីតិបុគ្គល ម្ចាស់ការក្នុងការផ្សាភ្ជាប់ និងប្រើប្រាស់ផលិតផលរបស់ខ្លួន”៕