រួមដៃខិតខំប្រឹងប្រែងដើម្បីបុព្វហេតុថែទាំភែ្នកដើម្បីសុខភាពរបស់ប្រជាជន
(VOVWORLD) -នាព្រឹកថ្ងៃទី២៤វិច្ឆិកានៅទីក្រុងហាណូយ មន្ទីរពេទ្យភ្នែកមជ្ឈឹមបានរៀបចំពិធីរំលឹកខួប លើកទី១០នៃទិវាបង្កើតវិទ្យាសា្ថនភ្នែក (១៩១៧-២០១៧) និងរយៈពេល៦០ឆ្នាំនៃទិវា បង្កើតមន្ទីរពេទ្យភ្នែកមជ្ឈឹម (១៩៥៧-២០១៧)។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងពិធី |
នៅទីនេះ តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានអញ្ជើញប្រគល់គ្រឿង ឥស្សិយយសឯក រាជ្យថ្នាក់ទី៣ជូនចំពោះសមូហភាពវេជ្ជបណ្ឌិតមន្ទីរពេទ្យភ្នែកមជ្ឈឹម។
នៅក្នុងពិធី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសូមឲ្យសមូហភាព វេជ្ជបណ្ឌិតក្នុងមន្ទីរពេទ្យ ខិតខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីសុខភាពរបស់អ្នកជំងឺ ជាពិសេស សាមគ្គីគ្នា រួមដៃដើម្បីបុព្វហេតុរួមគឺការពារនិងថែទាំភ្នែករបស់ប្រជាជន៖
“ភារកិច្ចសំខាន់បំផុតរបស់មន្ទីរពេទ្យគឺពិនិត្យនិងព្យាបាលជំងឺជូនប្រជាជន។ យើង ត្រូវលើកកំពស់គុណភាពពិនិត្យ ព្យាបាលជំងឺ ឆ្ពោះទៅរកការពេញចិត្តរបស់អ្នកជំងឺ កសាង បរិយាកាសមន្ទីរពេទ្យស្អាត។ ម្យ៉ាងវិញទៀត គប្បីពង្រីកការច្នៃប្រឌិត ព្រមទាំងឆ្លៀតយកការជួយឧបត្ថម្ភ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បើកទូលាយការជួបប្រាស្រ័យ រៀនសូត្រពីមន្ទីរពេទ្យ ភ្នែកដែលមានកិត្យានុភាពនិងមានខឿនសុខាភិ បាលជឿនលឿនលើពិភពលោកផងដែរ”៕