រួមដៃគ្នាថែទាំបុណ្យតេតជូនគ្រួសារគោលនយោបាយ និងអ្នកមានស្ថានភាពលំបាក

(VOVWORLD) -អនុវត្តន៍កម្មវិធី "សប្ដាហ៍បុណ្យតេត ដើម្បីជនក្រីក្រឆ្នាំ២០១៩" នោះ នាថ្ងៃទី ១៦ខែមករា ក្រុមការងាររបស់ថ្នាក់ដឹកនាំខេត្ត Thai Nguyen បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយសម្រាប់ក្រុមគ្រួសារក្រីក្រ និងគ្រួសារគោលនយោបាយនៅស្រុក Dinh Hoa  Dai Tu  Phu Luong   Dong Hy និងទីរួមខេត្ត Pho Yen។ ក្នុងឱកាសនេះដែរ ផ្នែកសុខាភិបាលខេត្ត Thai Nguyen ក៏បានរៀបចំការពិនិត្យ ព្យាបាលជំងឺនិងផ្តល់ថ្នាំសង្កូវដោយឥតគិតថ្លៃជូនប្រជាជនជាង ៤០០ នាក់ នៅឃុំ Phu Dinh ផងដែរ។ នេះគឺជាសកម្មភាព ដែលស្ថិតក្នុង "សប្ដាហ៍បុណ្យតេត ដើម្បីជនក្រីក្រឆ្នាំ២០១៩" នៅខេត្ត Thai Nguyen ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៩ ។
រួមដៃគ្នាថែទាំបុណ្យតេតជូនគ្រួសារគោលនយោបាយ និងអ្នកមានស្ថានភាពលំបាក - ảnh 1 កម្មវិធីថែទាំបុណ្យតេតជូនគ្រួសារគោលនយោបាយ និងអ្នកមានស្ថានភាពលំបាក

ចំណែកឯនៅខេត្ត An Giang វិញ ក្នុងឱកាសបុណ្យចូលឆ្នាំកុរ ២០១៩ នេះ មុខសញ្ញាទទួលធានារ៉ាប់រងសង្គម ជនមានគុណូបការចំពោះបដិវត្តន៍ វីរៈអ្នកម្ដាយវៀតណាម ជនក្រីក្រ ជនចាស់ជរា កុមារកំព្រារពិការ នៅទូទាំងខេត្ត ទទួលបានការជួយឧបត្ថម្ភ និងអំណោយបុណ្យតេត ដែលមានថវិកាសរុបជាង ៦៨ ពាន់លានដុង។

នាថ្ងៃទី ១៦ខែមករា សមាគមគាំពារនៃមូលនិធិគាំពារកុមារ និងមន្ទីរ ការងារយុទ្ធជនពិការនិងសង្គមកិច្ចខេត្ត Binh Duong បានរៀបចំកម្មវិធី "និទាឃរដូវជាមួយកុមារដែលមានស្ថានភាពលំបាក" លើកទី ១២ ឆ្នាំ ២០១៩។ ក្នុងក្របខ័ណ្ឌនៃកម្មវិធិនេះ បណ្ដាអង្គភាព និងបុគ្គលបានជួយឧបត្ថម្ភអំណោយបុណ្យតេតជាង ១៨០០ កញ្ចប់ និងផ្ដល់ថវិការជួយឧបត្ថម្ភការវះកាត់បេះដូងសម្រាប់កុមារនៅបណ្ដាស្រុក ទីក្រុង និងស្ថាប័នគាំពារសង្គមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ