|
រួមមតិក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២។ |
VOV-នាព្រឹកថ្ងៃទី៨មិនានៅទីក្រុងហាណូយគណៈកម្មាធិការរណសិរ្ស
មាតុភូមិវៀតណាមបានរៀបចំសន្និសីទយកមតិប្រធានគណៈកម្មាធិការរណសិរ្ស
មាតុភូមិបណ្ដាខេត្តទីក្រុងរួមមតិទៅក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ
១៩៩២។ បណ្ដាមតិពិភាគ្សាប្រមូលផ្ដុំទៅលើខ្លឹមសារទាក់ទិនផ្ទាល់ដល់តួនាទី
របស់រណសិរ្សមាតុភូមិវៀតណាមនិងខ្លឹមសារសំខាន់ផ្សេងៗ។ លោក Pham Ngoc
Huy ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត Hung Yen បានចាត់ទុកថាគប្បី
មានជំពុកមួយកំណត់អំពីរណសិរ្សមាតុភូមិនិងបណ្ដាអង្គការនយោបាយសង្គម
ផ្សេងៗ ទន្ទឹមនឹងនោះស្នើរថា រដ្ឋត្រូវធានាលក្ខណៈដើម្បីរណសិរ្សមាតុភូមិនិង
បណ្ដាអង្គការសមាជិកធ្វើសកម្មភាព។
“រដ្ឋបង្កលក្ខណៈទីមួយអំពីច្បាប់ទី២អំពីយន្តការគោលនយោបាយ។ ដូច្នេះ
នៅមាត្រាទី៣សូមស្នើរធានាលក្ខណៈដើម្បីរណសិរ្សមាតុភូមិនិងអង្គការសមូហ
ភាពនយោបាយនិងបង្កលក្ខណៈដើម្បីបណ្ដាសមាជិកធ្វើសកម្មភាពមានប្រសិទ្ធ
ភាព។ ដូច្នេះខ្ញុំសូមស្នើរសរសេរថា “រដ្ឋធានាដើម្បីរណសិរ្សមាតុភូមិនិងអង្គការ
នយោបាយសង្គមនិងបង្កលក្ខណៈឲ្យបណ្ដាអង្គការសមាជិកធ្វើសកម្មភាពមាន
ប្រសិទ្ធភាព៕””