បន្តការយកមតិប្រជាជនចំពោះសេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២

          (VOV)_គណះកម្មាធិការព្រាង ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ​ ១៩៩២​ទើបចេញ
ឯកសារ  ស្ដីពីការបន្តលាតត្រដាងអនុវត្ត សេចក្ដីសម្រេចចិត្ត ​របស់រដ្ឋសភាវៀតណាម
អំពីការ យកមតិប្រជាជន ចំពោះសេចក្ដីព្រាង​ធ្វើ​វិសោធនកម្ម រដ្ឋធម្មនុញ្ញ ។ តាមនោះ  ក្នុងរយះពេលរៀបចំការអនុវត្តយក​មតិប្រជាជនចំពោះ ​ សេចក្ដីព្រាងធ្វើវិសោធនកម្ម  រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ ​ត្រូវបានរដ្ឋសភា សម្រេចចាប់ផ្តើមអនុវត្តពី ថ្ងៃទី ២ មករា ឆ្នាំ  ២០១៣ ដល់ថ្ងៃទី ៣១ មិនា ឆ្នាំ ២០១៣។ លទ្ធផលនៃការរៀបចំ​អនុវត្តយកមតិ​ប្រជា
ជន​នេះ នឹងត្រូវបានប្រមូលផ្តុំ បូកសរុបយ៉ាងគ្រប់គ្រាន់ និងទាន់ពេល​វេលា ដើម្បីជូន រដ្ឋសភាផ្តល់មតិ  នៅសម័យប្រជុំលើកទី ៥ នាខែឧសភា​ខាងមុខនេះ និងបន្តកែទម្រង់ ដើម្បីរដ្ឋសភាពិនិត្យមើល និងអនុម័ត នៅ​សម័យប្រជុំនាខែមិថុនា និងខែតុលាឆ្នាំ 
២០១៣នេះ។ ពីថ្ងៃទី ៣១ មិនា ឆ្នាំ២០១៣ ដល់ថ្ងៃទី ៣០ កញ្ញា ឆ្នាំ២០១៣ មុនពេល
សេចក្ដីព្រាង​ ធ្វើវិសោធន​កម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ ត្រូវបានរដ្ឋសភាអនុម័ត ប្រជាជន​
នៅបាន​បន្តរួមមតិចំពោះ សេចក្ដីព្រាង​ ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២។

បន្តការយកមតិប្រជាជនចំពោះសេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ - ảnh 1
រដ្ឋ​ធម្មនុញ្ញ ឆ្នាំ ១៩៩២(internet)

          ក្នុងរយះពេលជាង២ខែកន្លងទៅ ស្ថាប័ន​ អង្គភាពជាច្រើន នៅទីក្រុង​Can Tho (ភាគខាងត្បូងវៀតណាម) បានអនុវត្តការ​យកមតិរបស់​បណ្ដា​កម្មាភិបាល បក្ខជន 
និងប្រជាជន ​ចំពោះ សេចក្ដីព្រាង​ ធ្វើវិសោធនកម្ម ​រដ្ឋ​ធម្មនុញ្ញ ឆ្នាំ ១៩៩២។ ​នៅសន្និ
សីទ​យកមតិចំពោះ សេចក្ដីព្រាង​ ធ្វើ​វិសោធន​កម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ នាពេលថ្មីៗ
នេះ​របស់ទីក្រុងCan Tho បណ្ដាដំណាងសុទ្ធតែស្រុះចិត្តគំនិត និងឯកភាពខ្ពស់ ​ចំពោះ
ការធ្វើ​វិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ អោយសមស្របជាមួយសភាពការណ៍ថ្មី 
និង​ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ។ ចំពោះកាតព្វកិច្ច ភារកិច្ចរបស់​កងកម្លាំង​ប្រដាប់អាវុធ លោក Tran Thanh Nghiep ប្រធានសមាគមអតីត​យុទ្ធជនទីក្រុង Can Tho បានអោយដឹងថា÷

          “ មានមនុស្សមួយចំនួន បានស្នើថា÷​ឥឡូវនេះ កងទ័ពត្រូវ​ឈរនៅ​ខាង​ក្រៅ​ប្រព័ន្ធនយោបាយ ខ្ញុំមិនយល់ព្រមទេ។ ពីព្រោះថា÷​កងទ័ពរបស់​ប្រទេសត្រូវបាន​បង្កើតឡើង គឺដើម្បីការពាររបបនយោបាយរបស់ប្រទេសនោះ និងប្រសិនបើ កង​ទ័ពត្រូវឈរនៅខាងក្រៅប្រព័ន្ធនយោបាយ ​គឺការ​ពារអ្នកណា? ឬអាច​និយាយថា÷​កងទ័ពប្រជាជនវៀតណាម គឺត្រូវការពារ​របបសង្គមនិយមវៀតណាម​និងត្រូវការ
ពារ​បក្សកុម្មុយនីស្តវៀតណាម។ ”

          ខេត្ត Binh Duong (ភាគខាងត្បូងវៀតណាម) ក៏បាន​កំណត់ការ​យកមតិប្រជា
ជន ចំពោះ សេចក្ដីព្រាង​ ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩២ ជាភារកិច្ចមួយក្នុង
ចំណោម​ភារកិច្ចស្នូល ជាវគ្គជីវភាពនយោបាយស៊ីជំរៅ និងទូលំទូលាយ ​ក្នុងបក្ស
ទាំង​មូល ប្រជាជនទាំងមូល។ ដូច្នេះ ​សកម្មភាពនេះ​ត្រូវបាននិងកំពុងអនុវត្តទៅ
ដល់គ្រប់កម្មាភិបាល ​បក្ខជន​និងប្រជាជនគ្រប់ស្រទាប់។ លោកNguyen Thanh ​ជន
ម្នាក់នៅខេត្ត​Binh Duong បានអោយដឹងថា÷

          “​ រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ ​បានពង្រីកប្រសិទ្ធិភាពហើយ ពីនោះ បាន​ដឹក​នាំ​
ប្រទេស​ជាតិឈានទៅមុខ។ នាបច្ចុប្បន្ន ក្នុងដំណាក់កាល​ធ្វើ​សមាហរណ​កម្មអន្តរ
ជាតិ​ទន្ទឹមនឹងនោះ ទាក់ទាញការវិនិយោគពីប្រទេស​ផ្សេងៗ ​ដើម្បីគ្រប់គ្រងប្រទស
អោយសម​ស្របជាមួយនិន្នាការថ្មី ​គឺការ​ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញគឺចាំបាច់ណាស់៕  ”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ