រយៈពេល ១០ ឆ្នាំនៃការអនុវត្តគោលនយោបាយសង្គមមួយចំនួនក្នុងដំណាក់កាល ២០១២-២០២០

(VOVWORLD) - ក្រោយរយៈពេល១០ឆ្នាំ លទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមលើកទី៥ នីតិកាលទី១១ ស្តីពីបញ្ហាគោលនយោបាយសង្គមមួយចំនួន ដំណាក់កាល ២០១២-២០២០ សម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន។ 
រយៈពេល ១០ ឆ្នាំនៃការអនុវត្តគោលនយោបាយសង្គមមួយចំនួនក្នុងដំណាក់កាល ២០១២-២០២០ - ảnh 1ការទូទាត់ជូនអ្នកទទួលផលគោលនយោបាយ (រូបភាព៖ VNA)

នាព្រឹកថ្ងៃទី ៣០ កញ្ញា នៅទីក្រុងហាណូយ ក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈិម បានសហការជាមួយធនាគារពិភពលោកប្រចាំនៅវៀតណាម រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រស្ដីពី “បញ្ហាទ្រឹស្តី និងការអនុវត្តជាក់ស្ដែងមួយចំនួន ក្រោយរយៈពេល ១០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិមលើកទី ៥ នីតិកាលទី ១១ ស្តីពីបញ្ហាគោលនយោបាយសង្គមដំណាក់កាល២០១២-២០២២០”។

ក្រោយរយៈពេល១០ឆ្នាំ លទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមលើកទី៥ នីតិកាលទី១១ ស្តីពីបញ្ហាគោលនយោបាយសង្គមមួយចំនួន ដំណាក់កាល ២០១២-២០២០ សម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន។ គោលដៅភាគច្រើនសុទ្ធតែសម្រេចបានយ៉ាងល្អប្រសើរតាមការចែងរបស់សេចក្ដីសម្រេចចិត្ត ជាមួយចំណុចភ្លឺលើវិស័យជនមានគុណូបការៈ ការកាត់បន្ថយភាពក្រីក្រ និងសន្តិសុខសង្គម។

ទោះជាយ៉ាងណាក៏ដោយ ក្រៅពីលទ្ធផលដែលសម្រេចបាន ការអនុវត្តគោលនយោបាយសង្គមមួយចំនួនក៏មានចំណុចខ្វះខាតផងដែរ។ ដូច្នេះ សិក្ខាសាលានេះគឺជាឱកាសសម្រាប់ប្រតិភូពិភាក្សាអំពីដំណោះស្រាយដើម្បីធានាគោលនយោបាយសង្គមនាពេលខាងមុខ កសាង និងអនុវត្តន៍គោលនយោបាយសមស្របនឹងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ