រយៈពេល ១០ ឆ្នាំ​នៃពានរង្វាន់ Vu A Dinh

(VOVWORLD) -មូលនិធិអាហារូបករណ៍ Vu A Dinh ត្រូវបានបង្កើតឡើងនាឆ្នាំ ១៩៩៩ សំដៅប្រគល់អាហារូបករណ៍ដល់សិស្សានុសិស្ស និងនិស្សិតជនជាតិភាគតិច ព្រមទាំងរួមចំណែកទៅក្នុងការបំពាក់បំប៉ន និងបណ្ដុះបណ្ដាលប្រភពធនធានមនុស្សសម្រាប់តំបន់ព្រៃភ្នំ និងតំបន់ឆ្ងាយដាច់ស្រយាល។
រយៈពេល ១០ ឆ្នាំ​នៃពានរង្វាន់  Vu A Dinh - ảnh 1 ពីធី "សញ្ញាសម្គាល់រយៈពេល ១០ ឆ្នាំនៃពានរង្វាន់  Vu A Dinh " និងពិធីប្រគល់ពានរង្វាន់ Vu A Dinh ឆ្នាំ ២០១៩

នាថ្ងៃទី ២២ ខែឧសភានៅទីក្រុងហាណូយ មូលនិធិអាហារូបករណ៍ Vu A Dinh បានរៀបចំពីធី "សញ្ញាសម្គាល់រយៈពេល ១០ ឆ្នាំនៃពានរង្វាន់  Vu A Dinh " និងពិធីប្រគល់ពានរង្វាន់ Vu A Dinh ឆ្នាំ ២០១៩។

មូលនិធិអាហារូបករណ៍ Vu A Dinh ត្រូវបានបង្កើតឡើងនាឆ្នាំ ១៩៩៩ សំដៅប្រគល់អាហារូបករណ៍ដល់សិស្សានុសិស្ស និងនិស្សិតជនជាតិភាគតិច ព្រមទាំងរួមចំណែកទៅក្នុងការបំពាក់បំប៉ន និងបណ្ដុះបណ្ដាលប្រភពធនធានមនុស្សសម្រាប់តំបន់ព្រៃភ្នំ និងតំបន់ឆ្ងាយដាច់ស្រយាល។ ក្នុងអំឡុងពេល ២០ ឆ្នាំកន្លងទៅ មានអាហារូបករណ៍ចំនួន ៨ ម៉ឺនកញ្ចប់ និងសកម្មភាពជាច្រើនទៀតត្រូវបានអនុវត្តន៍ ហើយក្លាយទៅជាប្រភពនៃការលើកទឹកចិត្តស្មារតីដល់សិស្សានុសិស្ស និងនិស្សិតនៅទូទាំងមាតុភូមិ។

ជាពិសេស នាឆ្នាំ២០០៩ មូលនិធិអាហារូបករណ៍ Vu A Dinh បានប្រកាសជាផ្លូវការនូវពានរង្វាន់ Vu A Dinh ដើម្បីលើកតម្កើងបុគ្គល ដែលមានស្នាដៃខ្ពស់ក្នុងការសិក្សារៀនសូត្រ ស្រាវជ្រាវវិទ្យាសាស្ត្រ វប្បធម៌ លិល្បៈ និងកីឡា។ រាល់សំណង់សិក្សាស្រាវជ្រាវទាំងនេះដែលបាននាំមកនូវផលប្រយោជន៍ជាក់ស្ដែង
សម្រាប់ប្រជាជន តំបន់ព្រៃភ្នំ និងកោះសមុទ្រ។ក្រោយរយៈពេល ១០ ឆ្នាំ ពានរង្វាន់ Vu A Dinh ត្រូវបានប្រគល់ឲ្យបុគ្គលឆ្នើមចំនួន ១៣០ រូប មកពីក្រុមជនជាតិចំនួន៣៦ និងសមូហភាពចំនួន ៧០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ