រយៈពេល ៤៩ ឆ្នាំនៃការឯកភាពប្រទេសជាតិ៖ថ្នាក់ដឹកនាំបក្សនិងរដ្ឋាភិបាលគុយបាជូនពរប្រជាជននិងរដ្ឋាភិបាលវៀតណាម

(VOVWORLD) - វីរភាពរបស់ប្រជាជនវៀតណាមបាននាំប្រទេសទទួលបានជ័យជំនះក្នុងឆ្នាំ១៩៧៥ហើយថាជ័យជំនះរបស់វៀតណាមគឺជាមេរៀនដែលនៅតែមានតម្លៃសម្រាប់ពិភពលោកនាពេលបច្ចុប្បន្ននេះ។
រយៈពេល ៤៩ ឆ្នាំនៃការឯកភាពប្រទេសជាតិ៖ថ្នាក់ដឹកនាំបក្សនិងរដ្ឋាភិបាលគុយបាជូនពរប្រជាជននិងរដ្ឋាភិបាលវៀតណាម - ảnh 1ទីក្រុងហាណូយក្នុងឱកាសខួបលើកទី៤៩នៃទិវារំដោះភាគខាងត្បូងនិងឯកភាពប្រទេសជាតិ (៣០មេសា១៩៧៥-៣០មេសា២០២៤)។ រូបថត៖ Pham Kien/TTXVN

នាថ្ងៃទី ៣០មេសានាយករដ្ឋមន្ត្រីគុយបា Manuel Marrero Cruz បានអបអរសាទរប្រជាជននិងរដ្ឋាភិបាលវៀតណាមក្នុងឱកាសខួបលើកទី៤៩នៃទិវារំដោះភាគខាងត្បូងនិងឯកភាពប្រទេសជាតិ (៣០មេសា១៩៧៥-៣០មេសា២០២៤)។

ក្នុងសារបង្ហោះលើបណ្តាញសង្គមប្រមុខរដ្ឋាភិបាលគុយបាបានសង្កត់ធ្ងន់ថានេះជាព្រឹត្តិការណ៍ត្រួសត្រាយផ្លូវសម្រាប់សន្តិភាពនិងឯកភាពនៅវៀតណាម។ ក្នុងពេលជាមួយគ្នានោះលេខាអចិន្ត្រៃយ៍បក្សកុម្មុយនិស្តគុយបាលោកRoberto Morales Ojeda បានបញ្ជាក់ថាការឯកភាពប្រទេសជាតិរបស់វៀតណាមជាអព្ភូតហេតុមួយដែលសម្រេចបានដោយសារស្មារតីវីរភាពរបស់ប្រជាជនការដឹកនាំរបស់លោកប្រធានហូជីមិញនិងភាពខ្ជាប់ខ្ជួនរបស់បក្សកុម្មុយនិស្តវៀតណាម។យោងតាមលោកMorales Ojeda មាគ៌ាសង្គមនិយមដែលវៀតណាមជ្រើសរើសបាននាំមកនូវសន្តិភាពនិងការអភិវឌ្ឍសម្រាប់ប្រទេសជាតិ។

លោកស្រី Rosario Pentón Díaz នាយិការសាលាវិទ្យាល័យÑico López បានអះអាងថាវីរភាពរបស់ប្រជាជនវៀតណាមបាននាំប្រទេសទទួលបានជ័យជំនះក្នុងឆ្នាំ១៩៧៥ហើយថាជ័យជំនះរបស់វៀតណាមគឺជាមេរៀនដែលនៅតែមានតម្លៃសម្រាប់ពិភពលោកនាពេលបច្ចុប្បន្ននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ