រយៈពេល ៥០ ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៖ សញ្ញាសម្គាល់ដ៏សំខាន់នៅលើផ្លូវឆ្ពោះទៅរកសន្តិភាព
(VOVWORLD) - កិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជាជ័យជំនះដ៏ធំធេងអំពីនយោបាយ និងការទូតរបស់ប្រជាជនវៀតណាម ហើយជារបត់ប្រវត្តិសាស្ត្រនៃការតស៊ូប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះប្រទេសជាតិ ការតស៊ូរំដោះភូមិភាគខាងត្បូងទាំងស្រុង ឯកភាពប្រទេសជាតិ។
លោក Pham Ngac អតីតប្រធាននាយកដ្ឋាននៃបណ្ដាអង្គការអន្តរជាតិ ក្រសួងការបរទេសវៀតណាម (រូបថត៖ qdnd.vn) |
កាលពី ៥០ ឆ្នាំមុន (២៧ មករា ១៩៧៣) កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការបញ្ចប់សង្រ្គាម និងស្តារសន្តិភាពនៅវៀតណាមឡើងវិញត្រូវបានចុះហត្ថលេខា។ កិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជាជ័យជំនះដ៏ធំធេងអំពីនយោបាយ និងការទូតរបស់ប្រជាជនវៀតណាម ហើយជារបត់ប្រវត្តិសាស្ត្រនៃការតស៊ូប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះប្រទេសជាតិ ការតស៊ូរំដោះភូមិភាគខាងត្បូងទាំងស្រុង ឯកភាពប្រទេសជាតិ។
អស់រយៈពេលជិត ៥ ឆ្នាំ នៃការរួមដំណើរជាមួយគណៈប្រតិភូវៀតណាម ប្រជាធិបតេយ្យ សាធារណៈរដ្ឋ ចូលរួមសន្និសីទទីក្រុងប៉ារីស លោក Pham Ngac អតីតប្រធាននាយកដ្ឋាននៃបណ្ដាអង្គការអន្តរជាតិ ក្រសួងការបរទេសវៀតណាម មានវត្តមានក្នុងដំណើរការចរចាស្ទើរតែទាំងអស់ជាមួយភារកិច្ចជាអ្នកបកប្រែ និងកត់ត្រាកំណត់ហេតុកិច្ចប្រជុំដោយចំហរ និងសម្ងាត់។ លោក Pham Ngac បានចែករំលែកថា ការចរចាជួបប្រទះបញ្ហាប្រឈមមុខនិងបញ្ហាសាកល្បងយ៉ាងប្ដូរផ្ដាច់ សូម្បីតែពេលខ្លះរងការកក់ស្ទះ។ ភាគីសហរដ្ឋអាមេរិកមានវត្តមានអ្នកការទូតជើងចាស់ដូចជា Harriman និង Kissinger រួមផ្សំជាមួយយុទ្ធនាការយោធា និងការទម្លាក់គ្រាប់បែកមកលើភូមិភាគខាងជើង សំដៅដាក់សម្ពាធលើវៀតណាមនៅតុចរចា។ ទោះជាយ៉ាងណាក៏ដោយ ដោយមានឬទ្ធានុភាព និងបញ្ញារបស់ខឿនការទូតហូជីមិញនោះ កិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខានាថ្ងៃទី ២៧ ខែមករា ឆ្នាំ ១៩៧៣ ផងដែរ៕