រយៈពេល ៥០ ឆ្នាំ នៃការអនុវត្តន៍មរតកសាសន៍របស់លោកប្រធានហូជីមិញ -លើកកម្ពស់បុព្វហេតុនៃការ “អប់រំមនុស្ស” ដើម្បីផលប្រយោជន៍ជាតិ
(VOVWORLD) - នាព្រឹកថ្ងៃទី ១០ ខែឧសភា គណៈកម្មា ធិការឃោសនានិងអប់រំ ខេត្ត Son La បានសហការជាមួយសមាគមជំរុញការសិក្សាខេត្ត Son La រៀបចំសិក្ខាសាលា “រយៈពេល ៥០ ឆ្នាំ នៃការអនុវត្តន៍មរតកសាសន៍របស់លោកប្រធានហូជីមិញ -លើកកម្ពស់បុព្វហេតុនៃការ “អប់រំមនុស្ស” ដើម្បីផលប្រយោជន៍ជាតិ”។
សិក្ខាសាលាបានទទួលឯកសារ បទអន្តរាគម ចំនួនជាង ៣០ របស់សាស្រ្តាចារ្យ បណ្ឌិត អ្នកវិទ្យាសាស្រ្ត ជាច្រើន ដែលរបាយការណ៏នីមួយៗសុទ្ធតែមានតំលៃទ្រឹស្តីនិងការអនុ វត្តជាក់ស្តែងដែលធ្វើឱ្យមានការយល់ដឹងជ្រៅជ្រះអំពីមរតកសាសន៍របស់លោកប្រធាន ហូជីមិញ។ អញ្ជើញថ្លែងនៅក្នុងសិក្ខាសាលានេះ លោកស្រី Mai Thu Huong សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ខេត្ត, ប្រធានគណៈកម្មាធិការឃោសនានិងសាសនាខេត្ត Son La បានលើកឡើងថា៖
"សិក្ខាសាលាលើកនេះ គឺជាវេទិកាមួយសម្រាប់ស្ថាប័ន អង្គភាពនិងអ្នកវិទ្យាសាស្រ្ត ចូលរួមចែករំលែកនូវចំណេះដឹង បំណងប្រាថ្នា ក៏ដូចជាបទពិសោធក្នុងដំណើរការបំពេញការងារ ការស្រាវជ្រាវអំពីបុព្វហេតុ អប់រំមនុស្ស " ដើម្បីជាផលប្រយោជន៍ដល់ប្រទេសជាតិនេះតាមមរតកសាសន៍របស់លោកប្រធានហូជីមិញ។ ទន្ទឹមនឹងនោះអះអាងនូវលក្ខណៈសហសម័យ តម្លៃនៃសតិអារម្មណ៍ចែងក្នុងមរតកសាសន៍របស់លោកប្រធាន ហូជីមិញក៏ដូចជាសមិទ្ធិផលដ៏ធំធេងក្នុងបុព្វហេតុអប់រំដែលខេត្ត Son La សម្រេចបាន នាពេលកន្លងទៅផងដែរ”៕