រយៈពេល ៧០ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ សារព័ត៌មានកម្ពុជាលើកកម្ពស់ អត្ថន័យនៃជ័យជំនះជាប្រវត្តិសាស្ត្រ
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានចុះផ្សាយអត្ថបទជាច្រើនលើកសរសើរជ័យជម្នះ Dien Bien Phu របស់វៀតណាមនាថ្ងៃទី ៧ ឧសភា ឆ្នាំ ១៩៥៤។
អត្ថបទដែលមានចំណងជើងថា “ជ័យជំនះ Dien Bien Phu មានអត្ថន័យសំខាន់សម្រាប់ប្រជាជនវៀតណាម និងប្រជាជនស្រឡាញ់សន្តិភាពជុំវិញពិភពលោក” ។ រូបថត៖ TTXVN |
ក្នុងឱកាសដែលវៀតណាមរៀបចំពិធីរំលឹកខួបលើកទី៧០ នៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) កាលពីម្សិលមិញ (ថ្ងៃទី ៨ ឧសភា) ក្នុងសារព័ត៌មាន ដែលចុះផ្សាយជាភាសាខ្មែរ និងភាសាអង់គ្លេស កាសែតខ្មែរថាមស៍បានដកស្រង់ប្រសាសន៍របស់លោក អ៊ុច លាង អ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (RAC) បានវាយតម្លៃថា ជ័យជំនះ Dien Bien Phu ជាគំរូដ៏សំខាន់នៃសាមគ្គីភាពរវាងវៀតណាម ឡាវ និងកម្ពុជា។ លើសពីនេះ លោកបានកត់សម្គាល់ថា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងបី បន្តលើកតម្កើងស្មារតីនាពេលនោះ រហូតមកដល់សព្វថ្ងៃនេះ ដោយធ្វើការរួមគ្នាដើម្បីបណ្តុះនូវគោលដៅ និងគោលជំហររួមនៅលើឆាកអន្តរជាតិ និងក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានចុះផ្សាយអត្ថបទជាច្រើនលើកសរសើរជ័យជម្នះ Dien Bien Phu របស់វៀតណាមនាថ្ងៃទី ៧ ឧសភា ឆ្នាំ ១៩៥៤។ AKP បានដកស្រង់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ក្នុងពិធីអបអរសាទរជ័យជំនះ Dien Bien Phu ដែលប្រព្រឹត្តទៅនាថ្ងៃទី ៧ ឧសភា នៅខេត្ត Dien Bien ដោយសង្កត់ធ្ងន់ថា៖ ជ័យជំនះនេះបានបញ្ជាក់ពីការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់បក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោកប្រធានហូជីមិញ ព្រមទាំងបង្ហាញវឌ្ឍនភាពនិងការអភិវឌ្ឍរបស់កងទ័ពប្រជាជនវៀតណាម និងកម្លាំងមហាសាមគ្គីរបស់ប្រជាជនវៀតណាមផងដែរ។
ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជាក៏បានចំណាយពេលវេលារាយការណ៍អំពីខួបលើកទី ៧០ ទិវាជ័យជំនះ Dien Bien Phu ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ៧ ឧសភា នៅខេត្ត Dien Bien ផងដែរ៕