|
រំលឹកខួបងនុស្សាវរីយ៍១ឆ្នាំទិវាកើតឡើងការរញ្ជួយដីរលក Tsunamiនៅជប៉ុន។ |
VOV-នាយប់ថ្ងៃទី៩មិនានៅក្រុងហាណូយ ស្ថានទូតជប៉ុនបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍១ឆ្នាំទិវាកើតឡើងការរញ្ជួយដីរលកTsunamiនៅដំបន់ឥសានជប៉ុន។ នោះគឺជាការរញ្ជួយដីធំបំផុតក្នុងប្រវតិសាស្ត្រកើតឡើងនាថ្ងៃទី១១មិនាឆ្នាំ២០១១
បណ្ដាលឡើងរលក Tsunami យ៉ាងធំធ្វើឲ្យជនជាង១ហមឺន៥ពាន់នាក់ត្រូវស្លាប់និងជាង៣ពាន់នាក់ទៀតបាត់ខ្លួន។ ថ្លែងមតិនៅពិធីឯកអគ្គរដ្ធទូតជប៉ុនប្រចាំនៅ
វៀតណាម Yasuaki Tanizaki បានសង្កត់ធ្ងន់ថា នោះគឺសោធនាដ្ធកម្មដ៏ធ្ងន់ធ្ងរបំផុត ដែលប្រជាជនជប៉ុនត្រូវទទួលរង។ ប៉ុន្តែក្នុងរយៈពេលនោះ ជប៉ុនទទួលបានការ ចែករំលែកនិងជួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ប្រជាជនវៀតណាមនិងបណ្ដាប្រទេស
លើពិភពលោក។ ឯកអគ្គរដ្ធទូត Yasuaki Tanizaki បានអះអាងថា ប្រជាជនជប៉ុន ជានិច្ចកាលកត់សម្គាល់និងដឹងគុណចំពោះរាល់ការជួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់
មិត្តភ័ក្កអន្តរជាតិ ក្នុងនោះមានវៀតណាមផង នោះគឺជាប្រភពកំលាំងចលករ ដ៏ធំធេងជួយឲ្យជប៉ុនស្ដារយ៉ាងឆាប់រហ័សដើម្បីបន្តអភិវឌ្ឍន៍៕