រំលឹកខួបលើកទី៤០នៃទិវារំដោះខេត្ត Kon Tum
|
រំលឹកខួបលើកទី៤០នៃទិវារំដោះខេត្ត Kon Tum (VOV) |
Vovworld-ខេត្ត Kon Tum នាព្រឹកថ្ងៃទី១៦មិនាបានរៀបចំរំលឹកខួបលើកទី៤០
នៃទិវារំដោះ Kon Tum (ទី១៦មិនា)។ ក្នុងអំឡុង៤០ឆ្នាំកន្លងមក កងទ័ពប្រជាជន
ខេត្ត Kon Tum បានខំប្រឹងប្រែងឈានឡើងក្នុងពលកម្មផលិតកម្មទទួលបាន
សមិទ្ធិដ៏ធំធេង។នយោបាយសង្គមស្ថិរភាពសន្តិភាពត្រូវបានរក្សាផែនមហាសាមគ្គី
ភាពប្រជាជនទាំងមូលកាន់តែបានពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Nguyen Van
Hung លេខាគណៈកម្មាធិការបក្សខេត្តនិងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត
Kon Tum បានវាយតំលៃថា៖
“សង្គ្រាមបានកន្លងផុតទៅ៤០ឆ្នាំ ប៉ុន្តែរាល់ជ័យជំនះដ៏ភ្លឺស្វាងផ្សាភ្ជាប់នឹងឈ្មោះ
ដី ឈ្មោះភូមិនិងការបូជាពលីកម្មដ៏ខ្ពង់ខ្ពស់របស់បណ្ដាជំនាន់ជីដូនជីតាសំរាប់ដំបន់
ដីនេះជានិច្ចកាលកត់ត្រាក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិរបស់ប្រជាជាតិ។ យើង
ត្រូវរក្សាពង្រីកនូវប្រពៃណីស្នេហាជាតិនិងរាល់តំលៃចីរភាពនៃវប្បធម៍មនុស្សវៀត
ណាមក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសវៀតណាម៕”