រំលឹកខួបលើកទី៤៤ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសវៀតណាម នៅរុស្ស៊ី

(VOVWORLD) - នៅទីនេះ អគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Ekaterinburg លោក Ngo Phuong Nghi បានសង្កត់ធ្ងន់លើអត្ថន័យដ៏សំខាន់នៃថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ព្រមទាំងរំលឹកឡើងវិញនូវការលះបង់ដ៏ធំធេងរបស់បណ្ដាវីរជន យុទ្ធ ជនពលីដែលក្នុងនោះមានការជួយឧបត្ថម្ភយ៉ាងស្មោះស្ម័គ្ររបស់បងប្អូននិងសមមិត្តសហភាពសូវៀត ដែលជាសហព័ន្ធរុស្ស៊ីនាសព្វថ្ងៃ ផងដែរ។ 
នាថ្ងៃទី២៧ ខែមេសា អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំ Ekaterinburg រួម ជាមួយសមាគមន៍អតីតយុទ្ធជនវៀតណាមនៅខេត្ត Sverlovsk សហព័ន្ធរុស្ស៊ី បានរៀបចំយ៉ាងឱឡារឹកនូវពិធីរំលឹកខួបលើកទី៤៤ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ - ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៩)។ នៅទីនេះ អគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Ekaterinburg លោក Ngo Phuong Nghi បានសង្កត់ធ្ងន់លើអត្ថន័យដ៏សំខាន់នៃថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ព្រមទាំងរំលឹកឡើងវិញនូវការលះបង់ដ៏ធំធេងរបស់បណ្ដាវីរជន យុទ្ធ ជនពលីដែលក្នុងនោះមានការជួយឧបត្ថម្ភយ៉ាងស្មោះស្ម័គ្ររបស់បងប្អូននិងសមមិត្តសហភាពសូវៀត ដែលជាសហព័ន្ធរុស្ស៊ីនាសព្វថ្ងៃ ផងដែរ។ ក្នុងឱកាសនេះ អគ្គស្ថានកុងស៊ុលបានប្រគល់មេដាយអនុស្សាវរីយ៍បំពេញ ភារកិច្ចអន្តរជាតិយ៉ាងល្អប្រពៃជូនចំពោះអតីតយុទ្ធជនរុស្ស៊ីចំនួន៥នាក់ ដែលធ្លាប់បានចូលរួមបំពេញ ការងារនិងប្រយុទ្ធនៅវៀតណាម។ សមាគមន៍អតីតយុទ្ធជនរុស្ស៊ីក៏បានប្រគល់ មេដាយអនុស្សាវរីយ៍ជូនចំពោះអតីតយុទ្ធជនវៀតណាមចំនួន៤នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ