រំលឹកខួបលើកទី៦០នៃទិវាទទួលជនរួមជាតិភាគខាងត្បូងដែលមកជួបជុំគ្នានៅភាគខាងជើងវៀតណាម

រំលឹកខួបលើកទី៦០នៃទិវាទទួលជនរួមជាតិភាគខាងត្បូងដែលមកជួបជុំគ្នានៅភាគខាងជើងវៀតណាម  - ảnh 1
លោកប្រធានរដ្ឋ Truong Tan Sang ថ្លែងមតិក្នុងពិធី
 (រូបថតៈTTXVN )

(VOVworld)-ថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី៦០ នៃការទទួលកម្មាភិបាល យុទ្ធជន
 និស្សិតនិងជនរួមជាតិនៅភាគខាងត្បូង មកជួបជុំគ្នានៅភាគខាងជើង វៀតណាម
 (១៩៥៤-២០១៤) ដែលប្រព្រឹត្តទៅនាយប់ថ្ងៃទី២៨តុលានៅទីរួមខែត្ត Sam Son
របស់ខេត្ត Thanh Hoa ប្រធានរដ្ឋវៀតណាមលោក​ Truong Tan Sang បាន​លើកសរ
សើរនូវគុណបំណាច់ដ៏ធំធេងរបស់បក្សភាគ រដ្ឋអំណាច និងប្រជាជនខេត្ត Thanh
Hoa និង ទីរួមខេត្ត Sam Son ក្នុងរយៈពេលប្រវត្តិ សាស្រ្តមុននេះ ដែលបានបង្ក
លក្ខ័ណ្ឌ សំភារៈល្អបំផុតសម្រាប់កម្មាភិបាល យុទ្ធជន និស្សិត និងជនរួមជាតិភាគ
ខាងត្បូងមកជួបជុំគ្នានៅភាគខាង ជើង។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖

        “សព្វថ្ងៃប្រទេសជាតិយើងមានសន្តិភាព ឯកភាព។ បុព្វហេតុផ្លាស់ប្តូរ ថ្មី
ឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម និងការធ្វើសមាហរណកម្មនាប៉ុន្មានឆ្នាំ
កន្លងទៅ ទទួលបានសមិទ្ធិដ៏ធំធេងជាច្រើនពោពេញទៅដោយអត្ថន័យប្រវត្តិ
សាស្រ្ត។ រួមជាមួយប្រទេសទាំងមូល គណៈកម្មាធិការបក្ស រដ្ឋអំណាចនិងប្រជា
 ជនខេត្ត​ Thanh Hoa ក៏ទទួលបានសមិទ្ធិផលលើគ្រប់វិស័យ។ ដោយមានមោទ
នភាពជាមួយប្រពៃណីមហាសាមគ្គីជាតិទាំងមូល ឆន្ទៈឯកភាពប្រទេសជាតិ របស់
ប្រជាជនវៀតណាម ឆ្លងកាត់រាប់ពាន់ឆ្នាំប្រវត្តិសាស្រ្ត យើងសច្ចាធ្វើអស់ពី កម្លាំង
កាយចិត្ត ដើម្បីកសាងនិងការពាររឹងមាំមាតុប្រទេស ដើម្បីប្រជាជនមាន ប្រទេស
ខ្លាំងមាំមួន យុត្តិធម៌ និងអរិយធម៌។

        ក៏នាយប់ថ្ងៃ២៨តុលា លោកប្រធានរដ្ឋ Truong Tan Sang បានអញ្ជើញចូល
 រួមពិធីបើកការដ្ឋានសាងសង់មណ្ឌលអនុស្សាវរីយ៍ជនរួមជាតិ យុទ្ធជន និង
និស្សិតនៅភាគខាងត្បូងវៀតណាមមកជួបជុំគ្នានៅភាគខាងជើងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ