រំលឹកខួបលើកទី៨៥ទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម
|
រំលឹកខួបលើកទី៨៥ទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម |
Vovworld-នាព្រឹកថ្ងៃទី១៥វិច្ឆិកានៅក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹម
រណសិរ្សមាតុភូមិវៀតណាមបានរៀបចំពិធីរំលឹកខួបលើកទី៨៥ទិវាប្រពៃណី(ទី
១៨វិច្ឆិកា)និងបំផុសចលនាប្រជាជនទាំងមូលសាមគ្គីកសាងជនបទថ្មីនគរ
អរិយ្យធម៍។ ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានសង្កត់ធ្ងន់
ថា៖
“រដ្ឋាភិបាលរួមដំណើរនិងគាំទ្រយ៉ាងខ្លាំងក្លារាល់ខ្លឹមសារនិងដំណោះស្រាយ
រៀបចំអនុវត្តចលនា បញ្ជាណែនាំរៀបចំអនុវត្តប្រកបដោយប្រសិទ្ធិភាពដើម្បី
គោលដៅកែលំអរជីវភាពរស់នៅខាងសម្ភារៈនិងស្មារតីរបស់ប្រជាជនគ្រប់ស្រទាប់។
យើងជឿជាក់ថា រណសិរ្សមាតុភូមិវៀតណាមដោយតួនាទីជាសម្ព័ន្ធភាពនយោបាយ
ជាអង្គការទូលំទូលាយរបស់ប្រជាជននឹងបន្តអនុវត្តល្អថែមទៀតសមត្ថកិច្ចឃ្លាំមើល
បដិវាទសង្គមពង្រីកនូវកំលាំងផែនមហាសាមគ្គីជាតិ កសាងនីតិរដ្ឋសង្គមនិយមដើម្បី
រដ្ឋវៀតណាមក្លាយទៅជារដ្ឋរបស់ប្រជាជនដោយប្រជាជននិងដើម្បីប្រជាជន។”
នៅពិធីនេះ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិបានរៀបចំបូកសរុប២០ឆ្នាំ
ចលនា ប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពរស់នៅវប្បធម៍នៅទីប្រជុំជននិង
លើកទី១៥ចលនាទិវាដើម្បីជនក្រីក្រជាដើម៕