រំលឹកខួបលើកទី ១១០ ទិវាកំណើតរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap៖ ទស្សនៈរបស់ជនជាតិអូទ្រីសម្នាក់
(VOVWORLD) - ទាំងវៀតណាម និងអូទ្រីសសុទ្ធតែបានឆ្លងកាត់ប្រវត្តិសាស្ត្ររួម ហើយនាបច្ចុប្បន្ននេះ នៅតែជះឥទ្ធិពលដល់អត្តសញ្ញាណរបស់ប្រទេសទាំងពីរ។
លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap (ប្រភព៖ Quangngai.dcs.vn) |
ក្នុងឱកាសរំលឹកខួបលើកទី ១១០ ទិវាកំណើតរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap (២៥ សីហា ឆ្នាំ ១៩១១-២៥ សីហា ២០២១) លោកអនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិ Patrick Horvath មកពីសម្ព័ន្ធសមាគមសិក្សាស្រាវជ្រាវអំពីគោលនយោបាយសេដ្ឋកិច្ចវិទ្យាសាស្ត្រ (WIWIPOL) នៃសាធារណរដ្ឋអូទ្រីសមានអត្ថបទសរសេរដោយបង្ហាញពីភាពអង់អាចក្លាហាន និងគំនិតយុទ្ធសាស្ត្រឆ្នើមរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ក្នុងការតស៊ូប្រឆាំងពួកអាណានិគមបារាំងនិងចក្រពត្តិអាមេរិករបស់ប្រជាជនវៀតណាម។
ក្នុងអត្ថបទសរសេរនេះ លោក Patrick Horvath បានជាត់ទុកថា ទាំងវៀតណាម និងអូទ្រីសសុទ្ធតែបានឆ្លងកាត់ប្រវត្តិសាស្ត្ររួម ហើយនាបច្ចុប្បន្ននេះ នៅតែជះឥទ្ធិពលដល់អត្តសញ្ញាណរបស់ប្រទេសទាំងពីរ។ លោកបានឲ្យដឹងថា នៅសតវត្សរ៍ទី ១៩ អូទ្រីសបានឆ្លងកាត់សង្គ្រាមតស៊ូដ៏លំបាកប្រឆាំងនឹងការវាទទួលីរបស់បារាំងនៅទូទាំងទ្វីបអឺរ៉ុប។ សង្គ្រាមតស៊ូប្រឆាំងលទ្ធិអាណានិគមនិយមបារាំងរបស់វៀតណាមក៏ស្រដៀងគ្នានេះដែរ។ ដូច្នេះហើយ ទាំងអូទ្រីសនិងវៀតណាមសុទ្ធតែបានយល់ពីតម្លៃនៃសេរីភាព និងការប្រយុទ្ធប្រឆាំងការឈ្លានពានពីបរទេស។
លោកអនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិ Patrick Horvath |
នាបច្ចុប្បន្ននេះអូទ្រីស និងវៀតណាមគឺជាដៃគូអន្តរជាតិ។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែកើនឡើង ក្នុងនោះតម្លៃប្រាក់នាំចូល របស់អូទ្រីសចំពោះផលិតផលរបស់វៀតណាមសម្រេចបាន ១ ពាន់លានអឺរ៉ូ/ឆ្នាំ។ ដោយមានផ្នែកឧស្សាហកម្មអភិវឌ្ឍន៍ខ្ពស់នោះ អូទ្រីសមានសក្តានុពលក្លាយទៅជាវិនិយោគិនសំខាន់នៅវៀតណាមនាពេលអនាគត។
ក្នុងឱកាស រំលឹកខួបលើកទី ១១០ ទិវាកំណើតរបស់ លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap នោះ លោក Patrick Horvath មានគោលបំណងថាអូទ្រីសនិងវៀតណាមនឹងរួមគ្នាចែករំលែកអំពីអនាគតប្រកបដោយសេរីភាព សន្តិភាព និងមិត្តភាពផងដែរ៕