រំលឹកខួបលើកទី ៤៧ ទិវាឯកភាពជាតិ៖ លាន់លឺរន្ទឺជារៀងរហូតនូវស្មារតីជ័យជំនះដ៏មហិមារនៅនិទាឃរដូវឆ្នាំ ១៩៧៥

(VOVWORLD) - ថ្ងៃទី៣០ ខែមេសា កាលពី ៤៧ ឆ្នាំមុន ការវាយប្រហារចម្រុះនិងក្រោកឈរ ឡើងនៅនិទាឃរដូវឆ្នាំ ១៩៧៥ បានបញ្ចប់ប្រកប ដោយជោគជ័យ។ ភាគខាងត្បូង ត្រូវបានរំដោះ ប្រទេសវៀតណាមត្រូវបានឯកភាព។

រំលឹកខួបលើកទី ៤៧ ទិវាឯកភាពជាតិ៖ លាន់លឺរន្ទឺជារៀងរហូតនូវស្មារតីជ័យជំនះដ៏មហិមារនៅនិទាឃរដូវឆ្នាំ ១៩៧៥  - ảnh 1ការហាត់សមត្រៀមឲ្យពិធីព្យុហយាត្រាអបអរសាទរខួបទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ កាលពីឆ្នាំ២០១៥។ (រូបថត៖ TTXVN)
ជ័យជំនះ ថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥ មិនត្រឹមតែបានបង្ហាញពីភាពវៃឆ្លាត និង ទេពកោសល្យរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងការដឹកនាំ សង្គ្រាមបដិវត្តន៍ប៉ុណ្ណោះ ទេ ថែមទាំងបានបង្ហាញពីស្មារតីដ៏អង់អាចក្លាហានរបស់ប្រជាជនវៀតណាមក្នុងការ តស៊ូប្រឆាំងនឹងសត្រូវឈ្លានពានទៀតផង។ ជ័យជំនះបានបញ្ចប់នឹមត្រួតត្រាជាងមួយ សតវត្សរបស់អាណានិគមនិយមចាស់ និងថ្មីនៅលើទឹកដីវៀតណាម បើកយុគសម័យ ថ្មីរបស់ប្រទេសជាតិ - ដែលជាយុគសម័យនៃសន្តិភាព ឯករាជ្យជាតិ ប្រទេសទាំងមូល ឈានឡើងលទ្ធិសង្គមនិយម។
ជិត៥០ឆ្នាំក្រោយថ្ងៃរំដោះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់បក្ស និងស្មារតីអមតៈនៃជ័យជំនះថ្ងៃទី ៣០ មេសា ប្រទេសវៀតណាមបន្តសម្រេចបាន សមិទ្ធិផលសំខាន់ៗជាច្រើន ហើយមិនធ្លាប់មានបុព្វហេតុ សក្ដានុពល ឋានៈនិង កិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនេះឡើយ។ ប្រជាជាតិទាំងមូលមានសេចក្ដីប្រាថ្នារួមមួយ នោះគឺកសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើននិងមានសុភមង្គល ដើម្បីដល់ឆ្នាំ ២០៤៥ ជាពេលដែលប្រទេសប្រារព្ធខួបគម្រប់លើកទី១០០ទិវាបង្កើត វៀតណាមនឹងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់។
ក្រោមចំណងជើងថា "លាន់លឺរន្ទឺជារៀងរហូតនូវស្មារតីជ័យជំនះដ៏មហិមារ និទាឃរដូវឆ្នាំ ១៩៧៥" អត្ថបទសរសេរដែលបានចុះផ្សាយលើទំព័រដើមរបស់កាសែត ប្រជាជន បានសង្កត់ធ្ងន់ថា៖ ជ័យជំនះដ៏មហិមារនៅនិទាឃរដូវឆ្នាំ ១៩៧៥ ជាមួយ នឹងកំពូលគឺយុទ្ធនាការហូជីមិញជាប្រវត្តិសាស្ត្រ បានបញ្ចប់សង្រ្គាមរយៈពេល ២១ ឆ្នាំ បង្រួបបម្រួមទឹកដី ហើយនាំប្រទេសជាតិឈានចូលយុគសម័យថ្មី៖ ឯករាជ្យជាតិដោយ ផ្សាភ្ជាប់នឹងសង្គមនិយម។ ថ្ងៃនេះ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពវៀត ណាមទាំងមូលប្រារព្ធខួបលើកទី ៤៧ ទិវាឯកភាពប្រទេសជាតិ។ វារឹតតែមានអត្ថន័យ ថែមទៀត នៅពេលដែលប្រទេសទាំងមូលកំពុងខិតខំប្រឹងប្រែងអនុវត្តឲ្យបានជោគ ជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ និងសេចក្តីសម្រេចចិត្ត មហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់។ វៀតណាមបានគ្រប់គ្រងការរាតត្បាតនៃជំងឺ កូវីដ-១៩ ស្ដារឡើងវិញ និងអភិវឌ្ឍសេដ្ឋកិច្ចជាបណ្ដើរៗ នាំឲ្យជីវភាពមានភាពប្រក្រតី ឡើងវិញ បន្ទាប់ពីការប្រយុទ្ធប្រឆាំងយ៉ាងប្ដូរផ្ដាច់នឹងជំងឺរាតត្បាតអស់រយៈពេលជាង ២ ឆ្នាំ។
កាសែតកងទ័ពប្រជាជនក៏បានចុះផ្សាយអត្ថបទសរសេរជាច្រើនដែលសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ដ៏រុងរឿងដែលបានដក់ជាប់ក្នុងប្រវត្តិសាស្ត្រជាតិអស់រយៈពេល ៤៧ ឆ្នាំហើយ ប៉ុន្តែរាល់តម្លៃដ៏មហិមារ និងកត្តាលេចធ្លោដែលបានរួមចំណែកយ៉ាងសំខាន់ ទៅក្នុងជ័យជំនះថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥ នៅតែពង្រីកតម្លៃជារៀងរហូត។ កម្លាំងនៃមហាសាមគ្គីជាតិទាំងមូល ជាមួយនឹងទំនាក់ទំនង "កងទ័ពនិងប្រជាជន ប្រៀបប្រដូចជាត្រីនិងទឹក" គឺជាកត្តានិងតម្លៃមួយក្នុងចំណោមនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ