រំលឹកខួបអនុស្សាវរីយ៍ទិវាចំរើនមាយុ ព្រះមហាក្សត្រនិងបុណ្យជាតិ ជប៉ុន
(VOV)_នាយប់ថ្ងៃទី ១១ ធ្នូ នៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅ ពិធីរំលឹកខួបអនុ
ស្សាវរីយ៍ ទិវាចំរើនមាយុ ព្រះមហាក្សត្រ និងបុណ្យជាតិ ជប៉ុន ( ថ្ងៃទី ២៣ ធ្នូ ឆ្នាំ ១៩៣៣ -ថ្ងៃទី ២៣ ធ្នូ ឆ្នាំ២០១២)។ នៅទីនេះ ដំណាងគ្រប់រូបបានរំលឹកឡើងវិញនូវសមិទ្ធផលលេចធ្លោ ក្នុងទំនាក់ទំនងមិត្តភាពរវាងវៀតណាម
និងជប៉ុន។ តាមនោះ ពីដើមឆ្នាំមក ជប៉ុនបានក្លាយទៅជា វិនិយោគិន លេខ ១
នៅវៀតណាម ជាមួយចំនួនទុនសរុប ចុះឈ្មោះ ឡើងដល់ ២៩ ពាន់លានដុល្លារ
អាមេរិក និងគំរោងការជាង១៧០០ គំរោងត្រូវបានអនុវត្ត។ លោក Hida Harumitsu អគ្គកុងស៊ូលជប៉ុន ប្រចាំនៅទីក្រុងហូជីមិញបានអោយដឹងថា÷
“ ឆ្នាំ ២០១៣ ត្រូវបានកំណត់ថា÷ឆ្នាំ មិត្តភាពជប៉ុន-វៀតណាម
សំដៅ រំលឹកខួបអនុស្សាវរីយ៍ លើកទី ៤០ ទិវា បង្កើតទំនាក់ទំនងការទូត
រវាងប្រទេសទាំងពីរ ជាមួយសកម្មភាពជួបប្រាស្រ័យជាច្រើន។ ខ្ញុំជឿ
ជាក់ថា ទំនាក់ទំនង រវាងប្រទេសទាំងពីរ នឹងអភិវឌ្ឍន៍ខ្លាំងក្លាជាងទៀត
ក្នុងរយះពេលខាងមុខនេះ៕”