រំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិ (ទី២កញ្ញា) នៅតួរគី
(VOV) /  
|
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅតួរគីលោក Nguyen The Cuong (VOV) |
VOV-នាថ្ងៃទី២កញ្ញា នៅស្ថានទូតវៀតណាមប្រចាំនៅតួរគីបានប្រព្រឹត្តទៅ
ពិធីរំលឹកខួបលើកទី៦៨នៃទិវាបុណ្យជាតិវៀតណាម និងលើកទី៣៥ឆ្នាំបង្កើត
ទំនាក់ទំនងការទូតវៀតណាម-តួរគី។ ចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍មាន
ឧបនាយករដ្ឋមន្ត្រីតួរគី Bulent Arinc រួមជាមួយមន្ត្រីការទូតរដ្ឋសភាគណបក្ស
នយោបាយដំណាងក្រសួងផ្នែកប្រធានអង្គទូតបណ្ដាប្រទេសថ្នាក់ដឹកនាំអង្គភាពអាជីវកម្មនិងប្រជាជនវៀតណាមនៅតួរគីជាច្រើនកុះករ។ ថ្លែងមតិនៅពិធីឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅតួរគីលោក Nguyen The Cuong បានរំលឹកឡើង
វិញនូវកំណាត់ផ្លូវប្រវត្តិសាស្ត្ររបស់ប្រជាជនវៀតណាម សង្កត់ធ្ងន់ដល់រាល់
សមិទ្ធិដ៏ធំធេងក្នុងបុព្វហេតុឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មប្រទេស
ជាតិ។ តាងនាមឲ្យរដ្ឋាភិបាលតួរគី ឧបនាយករដ្ឋមន្ត្រី Bulent Arinc បានវាយ
តំលៃខ្ពស់រាល់សមិទ្ធិដែលប្រជាជនវៀតណាមទទួលបាន ពិសេសគឺតួនាទីរបស់
វៀតណាមក្នុងដំបន់និងអន្តរជាតិ។ ឧបនាយករដ្ឋមន្ត្រីបានជឿជាក់ថាទំនាក់ទំនង
រវាងប្រទេសទាំងពីរកាន់តែបានអភិវឌ្ឍន៍ឡើងកំពស់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ៕
-VOV