រំលឹកខួបអនុស្សាវរីយ៍រយៈពេល៧៣ឆ្នាំនៃបដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិថ្ងៃទី២ខែកញ្ញា
(VOVWORLD) - ទំព័រទីមួយនៃកាសែតធំៗនៅវៀតណាមក្នុងច្បាប់ចេញនាថ្ងៃទី២ ខែកញ្ញា សុទ្ធតែចុះផ្សាយព័ត៌មាន រូបថត និងអត្ថបទសរសេរជាច្រើនស្ដីពីការរំលឹកខួប អនុស្សាវរីយ៍រយៈពេល៧៣ឆ្នាំនៃបដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិថ្ងៃទី២ខែ កញ្ញា។
ពិធីគោរពទង់ជាតិនាព្រឹកថ្ងៃទី២ ខែកញ្ញា នៅទីលាន បាឌីញ រដ្ឋធានីហាណូយ (រូបថត៖ VOV) |
កាសែត Nhan Dan បានចុះផ្សាយរូបភាពធំមួយរបស់លោកប្រធាន ហូជីមិញ ព្រមទាំងដកស្រង់វោហាសាសន៍ដ៏ល្បីល្បាញរបស់លោក៖ “ជន បដិវត្តន៍ត្រូវមានសីលធម៌បដិវត្តន៍ធ្វើជាគ្រឹះស្ថាន ទើបសម្រេចបាននូវភារកិច្ច បដិវត្តន៍ដ៏ភ្លឺស្វាង”។ ទំព័រទីមួយកាសែតនេះក៏បានចុះផ្សាយបទវិចារណកថា ដែលមានចំណងជើងថា “បោះជំហានយ៉ាងរឹងមាំនៅលើមាគ៌ាបដិវត្តន៍” ក្នុងនោះ អះអាងថា ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ បានក្លាយទៅជាពេលវេលាប្រវត្តិសាស្ត្រ ដ៏ពិសិដ្ឋ ជារបត់ដ៏ភ្លឹស្វាងក្នុងប្រវត្តិសាស្ត្រស្ថាបនានិងការពារប្រទេសក្នុងអំឡុង រាប់ពាន់ឆ្នាំរបស់ប្រជាជាតិវៀតណាម។
ចំណែកឯនៅលើទំព័រទីមួយកាសែត Quan doi nhan dan បានចុះផ្សាយបទ វិចារណកថាដោយចំណងជើងថា “ជោគវាសនាថ្មីនៅលើផ្លូវអភិវឌ្ឍ” ក្នុងនោះ សង្កត់ធ្ងន់ថា កងទ័ពទាំងមូល ប្រជាជន វៀតណាមទាំងមូលចាំបាច់ត្រូវខិតខំ ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការកសាង អភិវឌ្ឍន៍និងការពារឲ្យបាន រឹងមាំរដ្ឋនីតិបញ្ញត្តិសង្គមនិយម ដែលជារដ្ឋរបស់ប្រជាជន ដោយប្រជាជននិង ដើម្បីប្រជាជន៕