(VOVworld) - នាយប់ថ្ងៃទី២៥ មិថុនា នៅរដ្ឋធានីហាណូយ ស្ថានទូតម៉ូសំប៊ិកប្រចាំ
នៅវៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាឯករាជ្យជាតិ
និងលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងម៉ូសំ ប៊ិក (ថ្ងៃទី
២៥ មិថុនា)។នៅទីនេះ ឯកអគ្គរដ្ឋទូតម៉ូសំប៊ិកប្រចាំនៅវៀតណាមលោកGamiliel
Munguambe បានលើកច្បាស់ថា វៀតណាមនិងម៉ូសំប៊ិកជានិច្ចកាលគាំទ្រគ្នាក្នុងបុព្វ
ហេតុតស៊ូ ដើម្បីឯករាជ្យនិងសេរីភាព។មកដល់ពេលនេះ ប្រទេសទាំង២បន្តជំរុញ
យ៉ាងខ្លាំង ក្លាកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើនដូចជា នយោបាយ ការទូត
សេដ្ឋកិច្ច វប្បធម៌ អប់រំបណ្ដុះបណ្ដាលជាដើម។
|
ឯកអគ្គរដ្ឋទូតម៉ូសំប៊ិកប្រចាំនៅវៀតណាមលោកGamiliel Munguambe (រូបថត៖dangcongsan.vn) |
រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Cao Duc Phat បាន
សំដែងជំនឿជាក់ថា ដោយមានការយកចិត្តទុកដាក់របស់រដ្ឋាភិបាលនិងប្រជាជន
នៃប្រទេសទាំង២ ទំនាក់ទំនងរវាងវៀតណាមនិងម៉ូសំប៊ិកនាពេលខាងមុខនឹងបន្ត ត្រូវបានបង្កើនថែមទៀត ឆ្លើយតបនឹងបំណងប្រាថ្នានិងផលប្រយោជន៍របស់ប្រជា
ជននៃប្រទេសទាំង២៕