(VOVworld) - នាព្រឹកថ្ងៃទី៧ មិនា ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវា
បង្កើត ទំនាក់ទំនងការទូតវៀតណាម-ប៊ុលហ្គារីបានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ
ភាគខាងត្បូងវៀតណាម។ថ្លែងមតិនៅទីនេះ លោក Le Hung Quoc ប្រធានសម្ព័ន្ធ
បណ្ដា អង្គការមិត្តភាពទីក្រុងហូជីមិញ បានអះអាងថា ប្រជាជនវៀតណាមជានិច្ច
កាលចង ចាំការនូវ ជួយឧបត្ថម្ភ គាំទ្រដ៏ថ្លៃថ្លាខាងសម្ភារៈនិងស្មារតីរបស់ប្រជាជន រដ្ឋាភិបាលប៊ុលហ្គារី ក្នុងការតស៊ូរំដោះប្រជាជាតិមុននេះ ក៏ដូចជាក្នុងបុព្វហេតុ
កសាង និងការពារប្រទេសជាតិនាបច្ចុប្បន្ន។ប៊ុលហ្គារីជាប្រទេសដែលបានបណ្ដុះ
បណ្ដាល ឲ្យវៀតណាមកម្មាភិបាល អ្នកជំនាញការរាប់ពាន់នាក់និងកម្មករមានថ្វីដៃ
ខ្ពស់រាប់ ម៉ឺននាក់។នាពេលកន្លងទៅ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីវៀតណាម-
ប៊ុលហ្គារី កើនជាបន្តបន្ទាប់ពី១៥ដល់២០%ក្នុង១ឆ្នាំ រួមចំណែកពង្រឹងនិងពង្រីក
ទំនាក់ទំនង រវាងប្រទេសទាំង២។
តាងនាមស្ថានទូតប៊ុលហ្គារីប្រចាំនៅវៀតណាម លោក Oleg Marinov នាយកការិ យាល័យសេដ្ឋកិច្ចពាណិជ្ជកម្មប៊ុលហ្គារីប្រចាំនៅទីក្រុងហូជីមិញ បានចាត់ទុកថា
បើ ទោះបីជាស្ថិតនៅឆ្ងាយពីគ្នាក្ដី ប៉ុន្តែក្នុងរយៈពេល៦៥ឆ្នាំកន្លងទៅ ប្រទេសទាំង
២បាន បង្កើត កសាងទំនាក់ទំនងមិត្តភាពស្និទស្នាលនិងកិច្ចសហប្រតិបតិ្តការ
ប្រកបដោយ ប្រសិទ្ធភាព ដោយឈរលើការគោរព ទំនុកទុកចិត្តនិងជួយឧបត្ថម្ភ
គ្នាទៅវិញទៅ មក៕