រំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-រុស្ស៊ី

(VOVworld) - នាព្រឹកថ្ងៃទី៣០ មករា នៅរដ្ឋធានីហាណូយរបស់វៀតណាម សម្ព័ន្ធ
បណ្ដាអង្គការមិត្តភាពវៀតណាមនិងសមាគមមិត្តភាពវៀតណាម-រុស្ស៊ី បានរៀបចំ
ពិធីមិទ្ទីងក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើត ទំនាក់ទំនង
ការទូតវៀតណាម-រុស្ស៊ី (ថ្ងៃទី៣០ មករា ឆ្នាំ១៩៥០)។ ថ្លែងមតិនៅទីនេះ ប្រធាន
សមាគមមិត្តភាពវៀតណាម រុស្ស៊ីលោក Dao Trong Thi បានអះអាងថា ក្នុងអំឡុង
៦៤ឆ្នាំកន្លងទៅ ទំនាក់ទំនងទ្វេភាគីវៀតណាម រុស្ស៊ី បានអភិវឌ្ឍន៍ដ៏ល្អប្រសើរ
លើគ្រប់វិស័យ។ប្រទេសទាំង២បានបង្កើតយន្តការជួប ចរចារយុទ្ធសាស្ត្រជា
ប្រចាំ ផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ ជំនួបសន្ទនារវាងថ្នាក់ ដឹកនាំនៃប្រទេស
ទាំង២ដើម្បីផ្លាស់ប្ដូរមតិអំពីបញ្ហាខាងសន្តិសុខ នយោបាយ ដែលយកចិត្តទុក
ដាក់ដូចគ្នា សហការយ៉ាងស្អិតរមួនៅវេទិការអន្តរជាតិនិង តំបន់។
រំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-រុស្ស៊ី - ảnh 1
ប្រធានសមាគមមិត្តភាពវៀតណាម-រុស្ស៊ីលោក Dao Trong Thi ថ្លែងមតិនៅពិធីមិទ្ទីងនេះ (រូបថត៖TTXVN)

ភារធារីសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាមលោក Vadim Vladimirovich Bublikov ក៏
បានអះអាងនូវវិស័យអាទិភាពនានារវាងប្រទេសទាំង២នាពេលខាងមុខដើម្បី រឹតបណ្តឹងទំនាក់ទំនងសហប្រតិបតិ្តការទ្វេភាគីផងដែរ។ “យើងខ្ញុំនឹងបន្តបង្កើនកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មសេដ្ឋកិច្ចដើម្បីបង្កើន
តំលៃ ប្រាក់ពាណិជ្ជកម្មទ្វេភាគីតាមគោលដៅដែលត្រូវបានដាក់ចេញ។យើងខ្ញុំ
 ក៏ជំរុញ ទំនាក់ទំនងសហប្រតិបតិ្តការក្នុងវិស័យថាមពលនិងប្រេងឧស្ម័នផង
ដែរ។ខ្ញុំ សង្ឃឹមថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមនិង
សម្ព័ន្ធភាព គយនឹងត្រូវបានចុះហត្ថលេខាក្នុងពាក់កណ្ដាលដើមឆ្នាំនេះ។បើ
ទោះបីជានេះជា កិច្ចព្រមព្រៀងស្ដីពីសេដ្ឋកិច្ចពាណិជ្ជកម្មក្ដី ប៉ុន្តែវានឹងក្លាយ
ទៅជាមូលដ្ឋាន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី”។
ក្នុងឱកាសនេះដែរ តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ ឧបនាយករដ្ឋមន្រ្តីវៀតណាម
 លោក Hoang Trung Hai បានប្រគល់គ្រឿងឥស្សរិយសពលកម្មថ្នាក់ទី១ជូន សមាគមមិត្តភាពវៀតណាម រុស្ស៊ី ដោយសារមានស្នាដៃឆ្នើមក្នុង ការងារ រួមចំណែកយ៉ាងសកម្មជំរុញទំនាក់ទំនងមិត្តភាពសហប្រតិបតិ្តការរវាង ប្រជាជនវៀតណាមជាមួយប្រជាជនសហភាពសូវៀតមុននេះនិងសហព័ន្ធ
រុស្ស៊ីសព្វថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ