រំលឹកខួបអនុស្សាវរីយ៌លើកទី ៣៥ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម អេស្ប៉ាញ
(VOV)- ពិធីរំលឹកខួបអនុស្សាវរីយ៌លើកទី ៣៥ ទិវាបង្កើតទំនាក់ទំនងការទូតវៀត
ណាម អេស្ប៉ាញ់បានប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៦ឧសភានៅ ទីក្រុងហាណូយ។
ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម Nguyen Phuong Nga បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៌របស់ទំនាក់ទំនង សហប្រតិបត្តិការ រវាងវៀត ណាមជាមួយអេស្ប៉ាញ់លើគ្រប់វិស័យ ដែលសម្តែងតាមរយៈភាគីទាំងពីបានបង្កើត ទំនាក់ទំនងដៃគូរយុទ្ធសាស្រ្តឆ្ពោះទៅអនាគត។ លោកស្រី Nguyen Phuong Nga មានប្រសាសន៌ថា៖
“ក្នុងរយៈពេល៣៥ឆ្នាំកន្លងទៅ មានការផ្លាស់ប្តូរជាច្រើនបានប្រព្រឹត្តទៅនៅ
តំបន់នីមួយៗ និងលើពិភពលោក ប៉ុន្តែ ចំណងមិត្តិភាពរវាងប្រទេសទាំងពីរ នៅតែ
បាន ពូនជ្រុំនិងអភិវឌ្ឍន៌ពីមួយថ្ងៃទៅមួយថ្ងៃ។នោះគឺទ្រព្យសម្បត្តិដ៏ថ្លៃថ្នូរ ដែល
ប្រជាជាតិ យើងទាំងពីរត្រូវរក្សា និងពង្រីក ដើម្បីបង្កមូលដ្ឋានរឹងមាំ សម្រាប់ទំនាក់
ទំនងសមភាព សហប្រតិបត្តិការមានផលប្រយោជន៌ដូចគ្នា ក្នុងក្របខ័ណ្ឌទំនាក់ ទំនងដៃគូរយុទ្ធសាស្រ្តឆ្ពោះទៅអនាគត”៕