រំលឹកខួប៤០ឆ្នាំនៃការរំដោះកម្ពុជារួចផុតពីរបបខ្មែរក្រហម៖ យុទ្ធនាការ Ta Lon - ជ័យជំនះនៃសិល្បៈយោធាវៀតណាម

(VOVWORLD) - នាថ្ងៃទី២៤ ខែធ្នូ នៅទីរួមស្រុក An Thoi ស្រុកកោះ Phu Quoc ខេត្ត Kien Giang ភាគខាងត្បូងវៀតណាម បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍៤០ឆ្នាំ នៃយុទ្ធនាការវាយឡើងគោកតាមផ្លូវសមុទ្រ Ta Lon (ខែមករាឆ្នាំ១៩៧៩ ខែមករាឆ្នាំ២០១៩)។
រំលឹកខួប៤០ឆ្នាំនៃការរំដោះកម្ពុជារួចផុតពីរបបខ្មែរក្រហម៖ យុទ្ធនាការ Ta Lon - ជ័យជំនះនៃសិល្បៈយោធាវៀតណាម - ảnh 1 ឧត្តមនាវីត្រី Pham Hoai Nam មេបញ្ជាការកងទ័ពជើង ថ្លែងមតិនៅក្នុងពិធី (រូបថត៖ TTXVN)


ថ្លែងមតិនៅពិធីនេះ ឧត្តមនាវីត្រី Pham Hoai Nam មេបញ្ជាការកងទ័ពជើង ទឹកវៀតណាម បានសង្កត់ធ្ងន់ថា ជ័យជំនះនៃយុទ្ធនាការ Ta Lon គឺជាសក្ខីភាព ដ៏ច្បាស់លាស់អំពីគោលមាគ៌ា ទស្សនៈនិងគោលនយោបាយសាមគ្គីជាមួយអន្តរ ជាតិដ៏ស្មោះសររបស់វៀតណាម ព្រមទាំងអះអាងនូវចំណងសាមគ្គីភាពមិត្តភាព ប្រពៃណីរវាងប្រទេសទាំងពីរ ប្រជាជាតិទាំងពីរវៀតណាមនិងកម្ពុជាផងដែរ។

        នាថ្ងៃដដែល បញ្ជាការដ្ឋានតំបន់ទី៥កងទ័ពជើងទឹកវៀតណាមបានរៀបចំ ពិធីអុជធូប បណ្ដែតប្រទីពដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាយុទ្ធជនពលីក្នុងយុទ្ធ នាការ Ta Lon ផងដែរ។

        យុទ្ធនាការ Ta Lon គឺជាយុទ្ធនាការវាយឡើងគោកតាមផ្លូវសមុទ្រដើមដំបូងរបស់ កងទ័ពជើងទឹកប្រជាជនវៀតណាមសំដៅប្រយុទ្ធប្រឆាំងនឹងរបបខ្មែរក្រហមដឹកនាំដោយប៉ុលពត។ លទ្ធផលនៃយុទ្ធនាការនេះបានបង្កើតកាលានុវត្តភាពសម្រាប់ កងទ័ពវៀតណាមរំដោះតំបន់ទាំងមូលចាប់ពីកំពង់សំទៅដល់កោះកុងនិងតំបន់ដែនសមុទ្រ កោះសមុទ្រនានារបស់កម្ពុជា ព្រមទាំងរួមចំណែកដ៏សំខាន់ទៅក្នុង ជ័យជំនះរួមនៃសង្គ្រាមការពារព្រំដែនប៉ែកនិរតីរបស់វៀតណាម។ បន្ទាប់ពីយុទ្ធ នាការ Ta Lon កងទ័ពស្ម័គ្រចិត្តវៀតណាមបានសហការជាមួយកងកម្លាំងប្រដាប់ អាវុធស្នេហាជាតិកម្ពុជាដំណើរការវាយប្រហារទូទៅដើម្បីបំបែករដ្ឋអំណាចប្រតិកិរិយាប៉ុលពត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ