រំលឹកគុណនិងចែករំលែកជាមួយបណ្ដាជំនាន់យុវជនស្ម័គ្រចិត្ត
|
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc (TTXVN) |
(VOV)_នាយប់ថ្ងៃទី១៥ កក្កដា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅកម្មវិធី៖
“រំលឹកគុណបំណាច់និងចែករំលែក ” ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៤ នៃទិវាយុវជនស្ម័គ្រចិត្ត ថ្ងៃទី១៥ កក្កដា។ ថ្លែងមតិនៅទីនេះលោក Nguyen Xuan
Phuc ឧបនាយករដ្ឋមន្ត្រីវៀតណាម បានកត់សម្គាល់នុវរាល់ការរួមវិភាគទាននិងពលីកម្មដ៏ធំធេងរបស់យុវជនស្ម័គ្រចិត្តចំនួនជាង៥០ហ្មឺននាក់ ក្នុងបុព្វហេតុ
រំដោះជាតិ។ លោកក៏បានអះអាងថា៖ បក្ស រដ្ឋនិងប្រជាជនវៀតណាមបាននិងកំពុងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីការងារតបស្នងសងគុណចំពោះកងកម្លាំងនេះ។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអោយដឹងថា៖
“ ពីកម្មវិធីនេះ យើងត្រូវបំផុសឡើងចលនាតបស្នងសងគុណយ៉ាងខ្លាំងក្លា
ថែមទៀតដើម្បីវាក្លាយទៅជាសកម្មភាពជាប្រចាំថ្ងៃ ក្លាយទៅជាតម្រូវការខាង
ខិលធម៌របស់មនុស្សគ្រប់រូប។ នាសព្វថ្ងៃ យើងបានរំលឹកដល់បណ្ដាគុណដល់
អតីតកាលដើម្បីកូនចៅយើងមានជីវភាពរស់នៅល្អប្រសើរជាងនាពេលអនាគត។”