រលកប៉ាតុកម្មប្រឆាំងជំទាស់រដ្ឋាភិបាលកំពុងរីករាលដាលក្នុងទូទាំងប្រទេសទួរគី
(VOVworld) – នាថ្ងៃទី ១៧ មិថុនា សមាជិកមួយនាក់នៃសមាគមមេធារីទីក្រុង Istanbul
ទួរគី បានឲ្យដឹងថា៖ ប៉ូលីស្តបានចាប់ខ្លួនប៉ាតុករប្រឆាំងរដ្ឋាភិបាល ចំនួន ៤៥០ នាក់ ក្នុងការប៉ះទង្គេចមួយ ដែលបានប្រព្រឹត្តទៅនៅ ទីក្រុងនេះ នាថ្ងៃទី ១៦ មិថុនា។ ក្នុងកា
លៈទេសៈ រលកប៉ាតុកម្មប្រឆាំងជំទាស់រដ្ឋាភិបាល កំពុងរីករាលដាលក្នុងទូទាំងប្រទេស
នាយករដ្ឋមន្ត្រីទួរគី លោក Tayyip Erdogan បានប្រកាសថា៖ លោកមានការទទួលខុស
ត្រូវចេញបទបញ្ជារំសាយក្រុមប៉ាតុករ នានានៅឧទ្យាន Taskim នៅទីក្រុង Istanbul។
ទន្ទឹមនឹងនោះ លោក Erdogan ក៏បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះបណ្ដាភេវរករ
ដែលបានធ្វើឲ្យស្ថានភាពនៅប្រទេសនេះអក្រក់ទៅៗ៕