រាល់សកម្មភាពនៅប្រជុំកោះ Truong Sa ដោយគ្មានការអនុញ្ញាតពីប្រទេសវៀតណាមសុទ្ធតែជាមោឃៈ

(VOVWORLD) - នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នារសៀលថ្ងៃទី៦ មេសា នៅទីក្រុង ហាណូយ អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានបញ្ជាក់នូវគោលនយោ បាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរគឺ Truong Sa និង Hoang Sa ដោយចាត់ទុកថា រាល់សកម្មភាពនៅក្នុងតំបន់នេះដោយ គ្មានការអនុញ្ញាតរបស់វៀតណាមសុទ្ធតែជាមោឃៈ។

រាល់សកម្មភាពនៅប្រជុំកោះ Truong Sa ដោយគ្មានការអនុញ្ញាតពីប្រទេសវៀតណាមសុទ្ធតែជាមោឃៈ - ảnh 1អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។
(រូបថត៖ baoquocte.vn)
វៀតណាមក៏ត្រៀមខ្លួនជាស្រេចចូលរួមក្នុងការចរចាអំពីជម្លោះព្រំដែន ដែនដីជាមួយប្រទេសពាក់ព័ន្ធផងដែរ។ ធ្វើអត្ថាធិប្បាយលើព័ត៌មានដែលថា អង្គការវិទ្យាសាស្ត្រធម្មជាតិចិនបានប្រកាស បញ្ជីទីតាំងចំនួន ៣៣ សម្រាប់ធ្វើការអង្កេតស្រាវជ្រាវជាប្រចាំ ក្នុងនោះមានខ្សែផ្លូវមួយចំនួននៅ សមុទ្រខាងកើតដែលគ្របដណ្តប់លើប្រជុំកោះ Truong Sa របស់វៀតណាម អ្នកនាំពាក្យរងលោកស្រី Pham Thu Hang បានបញ្ជាក់ថា៖
“វៀតណាមមានមូលដ្ឋានគតិយុត្ត និងភស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់ដើម្បី បញ្ជាក់អធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Hoang Sa និង Truong Sa ដោយអនុ លោមតាមច្បាប់អន្តរជាតិ ក៏ដូចជាសិទ្ធិអធិបតេយ្យភាព និងយុត្តាធិការចំពោះដែន សមុទ្ររបស់វៀតណាម ដែលត្រូវបានកំណត់ស្របតាមអនុសញ្ញាអង្គការសហ ប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ ការអង្កេត និងស្រាវជ្រាវវិទ្យា សាស្ត្រនៅក្នុងវិសាលភាពប្រជុំកោះ Truong Sa និងដែនសមុទ្ររបស់វៀតណាមដែល ត្រូវបានបង្កើតឡើងដោយអនុលោមតាម UNCLOS ១៩៨២ ដោយគ្មានការអនុញ្ញាតពី វៀតណាមគឺជាការរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាមលើ ដែនសមុទ្ររបស់ខ្លួន ដូច្នេះហើយជាមោឃៈ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ