រុស្ស៊ីក្រើនរំលឹកក្រុមអ្នកសង្កេតការណ៍អង្គការសហប្រជាជាតិបន្តស្នាក់នៅស៊ីរី
|
រុស្ស៊ីក្រើនរំលឹកក្រុមអ្នកសង្កេតការណ៍អង្គការសហប្រជាជាតិបន្តស្នាក់នៅស៊ីរី (http://vov.vn) |
នាថ្ងៃទី ១៥ សីហា ក្រសួងការបរទេសរុស្ស៊ី បានក្រើនរំលឹកក្រុមអ្នកសង្កេតការណ៍ អង្គការសហប្រជាជាតិបន្តស្នាក់នៅស៊ីរី ដោយចាត់ទុកថា ការដែលក្រុមអ្នកសង្កេត
ការនេះដកចេញពីសីរី នឹងបណ្ដាល”គ្រោះមហន្តរាយដ៏ធ្ងន់ធងរ”ចំពោះប្រទេសនេះ។ សេចក្ដីជូនដំណឹងរបស់នាយកដ្ឋានសារព័ត៍មាន នៃក្រសួងការបរទេសរុស្ស៊ី បានចាត់ ទុកថា៖ អង្គការសហប្រជាជាតិអាចផ្លាស់ប្តូររបៀបធ្វើសកម្មភាពអោយសមស្របជា
មួយសភាពការណ៍ជាក់ស្ដែង និងវត្តមានរបស់ក្រុមអ្នកសង្កេតការ អង្គការសហប្រជា
ជាតិមាន អត្ថន័យដ៏សែនសំខាន់ ក្នុងការផ្គត់ផ្គង់ព័ត៍មានផ្ទាល់អំពីសភាពការណ៏នៅស៊ីរី។ ដូច្នេះ រុស្ស៊ីគាំទ្រការបន្តអូសបន្លាយរយះពេលបំពេញបេសកកម្ម របស់ក្រុមអ្នកសង្កេតការណ៍អង្គការសហប្រជាជាតិ ប្រចាំនៅស៊ីរី (UNSMIS)។
នាថ្ងៃនេះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី Sergei Lavrov បានព្រមានថាមិនអនុញ្ញត្តិ អោយបណ្ដាមហាអំណាចនៅលោកខាងលិចបំផ្លាញកិច្ចព្រមព្រៀងទទួលបាននៅ Gioneo នាខែមុថុនា អំពីការផ្លាស់ប្តូរនយោបាយ សំដៅបញ្ឈប់ការវិវាទកាន់តែឡើងជណ្ដើរនៅស៊ីរី ។ លោក Sergei Lavrov ក៏បានអះអាងថា៖ មូស្គូវកំពុងរងចាំចំលើយរបស់បណ្ដាប្រទេសលោក
ខាងលិចដែរ៕