រុស្ស៊ីគាំទ្រការដោះស្រាយភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់តាមរយៈការសន្ទនា

(VOVWORLD) - រុស្ស៊ីគាំទ្ររបៀបវារៈមួយដែលមានលក្ខណៈស្ថាបនានិងឯកភាពគ្នា ព្រមទាំង អំពាវនាវឲ្យមានប្រតិកម្មរួមចំពោះបញ្ហាប្រឈមនៃការគំរាមកំហែង។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានអំពាវនាវឲ្យអ៊ីរ៉ង់និងសហរដ្ឋអាមេរិកដោះស្រាយជម្លោះតាមរយៈការសន្ទនា។ នាថ្ងៃទី ១៧ ខែកុម្ភៈ ក្នុងបទសម្ភាសន៍ជាមួយកាសែតអ៊ីតាលី លោក Lavrov បានឲ្យដឹងថា ទីក្រុងម៉ូស្គូបានថ្កោលទោសរាល់សកម្មភាពទាំងអស់ដែលប្រឆាំងនឹងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងនាំឲ្យមានភាពតានតឹងនៅក្នុងតំបន់កាន់តែកើនឡើង។ សេចក្តីថ្លែងការណ៍នេះ បានអះអាងថា រុស្ស៊ីគាំទ្ររបៀបវារៈមួយដែលមានលក្ខណៈស្ថាបនានិងឯកភាពគ្នា ព្រមទាំង អំពាវនាវឲ្យមានប្រតិកម្មរួមចំពោះបញ្ហាប្រឈមនៃការគំរាមកំហែង។

រុស្ស៊ីគាំទ្រការដោះស្រាយភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់តាមរយៈការសន្ទនា - ảnh 1 រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov (រូបថត៖ TTXVN)

ទាក់ទងទៅនឹងផែនការសន្តិភាពមជ្ឈឹមបូព៌ាដែលត្រូវបានស្គាល់ថាជា“ កិច្ចព្រមព្រៀងសតវត្សរ៍” ដោយសហរដ្ឋអាមេរិកប្រកាសនោះ លោក Lavrov បានសម្ដែងនូវការសង្ស័យអំពីប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងនេះ។ តាមទស្សនៈរបស់លោក ដំណោះស្រាយដោយទីក្រុងវ៉ាស៊ីន តោនដាក់ចេញនោះគឺគាំទ្រអ៊ីស្រា អែល។ រដ្ឋមន្រ្តីការបរទេសលោក Lavrov ក៏បានឲ្យដឹងថាវិធីសាស្រ្តនេះហាក់ដូចជាមិនបានជួយកែលម្អស្ថានភាព ហើយតាមពិតកិច្ចព្រមព្រៀងនេះត្រូវប៉ាឡេស្ទីនច្រានចោលផងដែរ។ លោក Lavrov បានបន្ថែមថាសហរដ្ឋអាមេរិកបានធ្វើព្រងើយនឹងបទប្បញ្ញត្តិច្បាប់អន្តរជាតិនៅក្នុងបញ្ហានៃការតាំងទីលំនៅនៅមជ្ឈឹមបូព៌ាតាមសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិនិងគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ