រុស្ស៊ីគាំទ្រទស្សនៈរបស់អាស៊ានក្នុងបញ្ហាមីយ៉ាន់ម៉ា
(VOVWORLD) - រុស្ស៊ីតែងតែជំរុញទស្សនៈរបស់អាស៊ាន ហើយចាត់ទុកថា ការឯកភាពគ្នាលើ ៥ ចំណុចរបស់អាស៊ាន គឺជាមូលដ្ឋាន ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ហើយជួយប្រទេសនេះស្ដាស្ថានភាពប្រក្រតីឡើងវិញ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov (រូបថត៖ TTXVN) |
ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងហ្សាកាតា (ឥណ្ឌូណេស៊ី) នៅថ្ងៃទី ៦ ខែកក្កដា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានសម្តែងការគាំទ្រយ៉ាងខ្លាំងក្លារបស់ប្រទេសខ្លួន ចំពោះការឯកភាពគ្នាលើ ៥ ចំណុចរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា។ សេចក្តីថ្លែងការណ៍របស់លោក Lavrov បានបញ្ជាក់យ៉ាងច្បាស់ នៅក្នុងជំនួបជាមួយមេដឹកនាំយោធារបស់មីយ៉ាន់ម៉ានោះ រុស្ស៊ីតែងតែជំរុញទស្សនៈរបស់អាស៊ាន ហើយចាត់ទុកថា ការឯកភាពគ្នាលើ ៥ ចំណុចរបស់អាស៊ាន គឺជាមូលដ្ឋាន ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ហើយជួយប្រទេសនេះស្ដាស្ថានភាពប្រក្រតីឡើងវិញ។ យោងតាមប្រមុខក្រសួងការបរទេសឥណ្ឌូនេស៊ីបានឲ្យដឹងថា លោក Lavrov នឹងចូលរួមក្នុងកិច្ចពិភាក្សាតាមអនឡាញជាមួយសមភាគីអាស៊ានក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះផងដែរ៕