រុស្ស៊ីចេញច្បាប់តបតវិញចំពោះរាល់វិធានការដាក់ទណ្ឌកម្មរបស់បរទេស

(VOVWORLD) -នាថ្ងៃទី ៤ មិថុនា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាលើច្បាប់ស្តីពីរាល់វិធានការតបតវិញចំពោះគោលនយោបាយប្រឆាំងជំទាស់រុស្ស៊ី នេះគឺជាការបោះជំហាន ១ សំដៅតបតវិញការដាក់ទណ្ឌកម្មបំពេញបមន្ថែមរបស់អាមេរិកតម្រង់លើរុស្ស៊ី កាលពីខែមេសាកន្លងទៅ។ 
រុស្ស៊ីចេញច្បាប់តបតវិញចំពោះរាល់វិធានការដាក់ទណ្ឌកម្មរបស់បរទេស - ảnh 1 ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin 

យោងតាមច្បាប់ថ្មីបានចែងថា៖ប្រធានាធិបតីរុស្ស៊ីនឹងមានសិទ្ធិបញ្ឈប់ទំនាក់ទំនងការទូតជាមួយប្រទេសដែលមិនជិតស្និទ្ធជាមួយម៉ូស្គូ ក៏ដូចជាហាមឃាត់សកម្មភាពដោះដូរទំនិញជាមួយបណ្ដាប្រទេសនេះផងដែរ។លើសពីនេះទៅទៀតរុស្ស៊ីក៏នឹងកាត់បន្ថយកិច្ចសហប្រតិបត្តិការលើវិស័យបរមាណូ ផលិតយន្តហោះ និងម៉ាស៊ីនគ្រាប់មីស៊ីលជាមួយ អាមេរិក និងអង្គការក្រោមយុត្តាធិការរបស់អាមេរិក ព្រមទាំងដាក់កំហិតចំនួនពលរដ្ឋអាមេរិក និងប្រទេសលោកខាងលិច ក្នុងនោះមានអ្នកជំនាញដែលមានសមត្ថភាពខ្ពស់ ធ្វើការនៅប្រទេសរុស្ស៊ីផងដែរ។

មុននេះសមាជិក Dumaជាំតិ (សភាជាន់ទាប) រុស្ស៊ីបានលើកសំណើរអំពី សេចក្ដីព្រៀងច្បាប់នេះ នាថ្ងៃទី ១៣ មេសា ដើម្បីតបតវិញចំពោះគោលនយោបាយប្រឆាំងជំទាស់រុស្ស៊ីរបស់អាមេរិក និងបណ្ដាប្រទេសេផ្សេងៗទៀត ដែលមានវិធានការដាក់ទណ្ឌកម្មប្រឆាំងជំទាស់រុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ