រុស្ស៊ីចាត់ទុកថាអាចដោះស្រាយវិបត្តិនៅអ៊ុយក្រែន
|
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (Reuters) |
Vovworld-ថ្លែងមតិក្នុងសន្និសីទកាសែតស្ដីពីលទ្ធផលសន្និសីទកំពូលក្រុម
ខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញ (G20) នៅ Brisbane រដ្ឋ Queensland
អូស្ត្រាលីនាថ្ងៃទី១៦វិច្ឆកា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានឲ្យដឹងថា
មានយថាទស្សន៍ល្អក្នុងការខំប្រឹងប្រែងដោះស្រាយវិបត្តិនៅអ៊ុយក្រែន។ ប្រធានា
ធិបតីរុស្ស៊ីបានរំលឹកថា នៅសន្និសីទ G20 លើកនេះ ទោះបីជាបញ្ហាអ៊ុយក្រែនមិន
បានថ្នាក់ដឹកនាំអន្តរជាតិនាំចេញពិភាគ្សាជាផ្លូវការដែលត្រឹមតែបានពិភាគ្សាក្នុង
ជំនួបទ្វេភាគីប៉ុណ្ណោះ ប៉ុន្តែបណ្ដាជំនួបទ្វេភាគីនេះបានប្រព្រឹត្តទៅដោយស្មោះត្រង់
មានអត្ថន័យនិងមានផលប្រយោជន៍។មុនពេលចាកចេញពីសន្និសីទនេះ ថ្នាក់ដឹក
នាំរុស្ស៊ីបានសង្កត់ធ្ងន់ថា សន្និសីទលើកនេះជាឱកាសល្អដើម្បីបណ្ដាភាគីទទួល
បានសេចក្តីសំរេចចិត្តមួយសំរាប់វិបត្តិអ៊ុយក្រែនទោះបីជាបណ្ដាភាគីនៅមានទស្សនៈ
ខុសគ្នាក្តី៕