រុស្ស៊ីចាត់ទុកវិធានការដាក់ទណ្ឌកម្មរបស់អាមេរិកជាការប្រកាសសង្គ្រាម សេដ្ឋកិច្ច
(VOVWORLD) -នាថ្ងៃទី១០ ខែសីហានាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បានព្រមានទីក្រុងម៉ូស្កូនឹងចាត់ទុកការដែលអាមេរិកមានវិធានការដាក់ទណ្ឌកម្ម លើរុស្ស៊ីដែលពាក់ព័ន្ធនឹងអតីតចារបុរសត្រូវបានបំពុលនៅប្រទេសអង់គ្លេសជាការប្រកាសសង្គ្រាមសេដ្ឋកចិ្ច។
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev |
សារព័ត៌មានរុស្ស៊ីបាននាំចេញនូវសេចក្តីថ្លែងមតិរបស់លោក Medvedev ក្នុង ដំណើរបំពេញទស្សនកិច្ចនៅតំបន់ Kamchatka ថា “ប្រសិនបើមានបទហាម ឃាត់ណាមួយចំពោះសកម្មភាពរបស់ធនាគារឬ ការប្រើ ប្រាស់រូបិយប័ណ្ណ ណាមួយ អាចចាត់ទុកជាការប្រកាសសង្គ្រាម សេដ្ឋកិច្ចហើយ។ ទន្ទឹមនឹង នេះនាថ្ងៃទី៨ខែសីហា អាមេរិកបានប្រកាសនឹង មានវិធានការដាក់ទណ្ឌកម្ម ថ្មីទៅលើរុស្ស៊ីបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន សន្និដ្ឋានថាទីក្រុងម៉ូស្កូបាន ប្រើប្រាស់សារធាតុគីមីពុលប្រភេទសរសៃរ ប្រសាទដើម្បីបំពុលអតីតចារ បុរស Sergei Skripal និងកូនស្រីគាត់នៅឯប្រទេស អង់គ្លេស៕