រុស្ស៊ីចោទប្រកាន់កំលាំងប៉ះបោរបានរារាំងការជំលៀសជនស៊ីវិលនៅទីក្រុង Aleppo ស៊ីរី


រុស្ស៊ីចោទប្រកាន់កំលាំងប៉ះបោរបានរារាំងការជំលៀសជនស៊ីវិលនៅទីក្រុង Aleppo ស៊ីរី - ảnh 1
រុស្ស៊ីចោទប្រកាន់កំលាំងប៉ះបោរបានរារាំងការជំលៀសជនស៊ីវិលនៅទីក្រុង Aleppo ស៊ីរី (VNA)

(VOVworld)  - នាថ្ងៃទី ២០ តុលា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov
 បានចោទប្រកាន់បណ្ដាកំលាំងប៉ះបោរនៅស៊ីរីថាបានរារាំងជនស៊ីវិលចាកចេញ
ពីទីកន្លែងប្រយុទ្ធនៅប៉ែកខាងកើតទីក្រុង Aleppo ប្រទេសស៊ីរី ដោយមិនអើ
ពើដល់ បទឈប់បាញ់មនុស្សធម៌នៅទីក្រុងនេះ។ ក្រសួងការបរទេសរុស្ស៊ីបាន
ចេញ សេចក្តីប្រកាសដែលបានឲ្យដឹងថា៖ ក្នុងការចរចារតាមទូរស័ព្ទជាមួយ
សមភាគី អាមេរិក លោក John Kerry លោក Sergei Lavrov បានឲ្យដឹងថា៖
ការឈប់ បាញ់ត្រូវបង្កលក្ខណៈសំរាប់ទាំងជនស៊ីវិលនិងជនប៉ះបោរដកចេញ
ពីទីក្រុង ​ Aleppo ប៉ុន្តែ កំលាំងជនប៉ះបោរបានរំលោភទៅលើបទឈប់បាញ់
ហើយ រារាំងការជំលៀសជនស៊ីវិល។ ក្នុងពេលនោះ លោក John Kerry បាន
ទទួល ស្គល់ការចរចារតាមទូរស័ព្ទពោលខាងលើជាមួយសមភាគីរុស្ស៊ី ប៉ុន្តែ
មិនផ្តោត ទៅលើការពិភាក្សាណាមួយអំពីបញ្ហានៅស៊ីរីទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ