រុស្ស៊ីចោទប្រកាន់លោកខាងលិចមិនប្រតិបត្តិ ការតព្វកិច្ចក្នុងបញ្ហានៅសីរី
|
រុស្ស៊ីចោទប្រកាន់លោកខាងលិចមិនប្រតិបត្តិ ការតព្វកិច្ចក្នុងបញ្ហានៅសីរី (VNA) |
(VOVworld) – នាថ្ងៃទី ២៦ កញ្ញា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov
បានចោទប្រកាន់ប្រទេសលោកខាងលិចនានាមិនប្រតិបត្តិបណ្ដាការតព្វកិច្ច
របស់ខ្លួនក្នុងបញ្ហានៅស៊ីរី។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax និង RIA
Novosti បានដកស្រង់ពាក្យសំដីរបស់លោក Sergei Lavrov បានចាត់ទុកថា៖
អាមេរិកមានគោលបំណងបំពេញបន្ថែមលក្ថខ័ណ្ឌមួយចំនួនមុនពេលអនុវត្ត
កិច្ច ព្រមព្រៀងស្តីពីបញ្ហានៅស៊ីរី ព្រមទាំង អះអាងថា៖ រុស្ស៊ីនឹងស្នើដំណើរការធ្វើ
ស៊ើបអង្គេតចំពោះការវាយប្រហារទៅលើក្រុមរថយន្តរបស់ អ.ស.ប. នៅស៊ីរី។
នាថ្ងៃដដែល វិមាន Kremlin បានសម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅចំពោះ
មុខស្ថានៅភាពនៅស៊ីរីដែលជាទីកន្លែងភេរវករកំពុងឆ្លៀតយកកិច្ចព្រមព្រៀង
ឈប់បាញ់ពោលខាងលើដើម្បីប្រមូលផ្តុំកំលាំងហើយបំផុសការវាយប្រហារថ្មី
តម្រង់ទៅលើទាហានរដ្ឋាភិបាលស៊ីរី។ ថ្លែងមតិនៅសន្និសីទកាសែត online
អ្នកនាំពាក្យ វិមាន Kremlin លោក Dmirty Peskov បានរំលឹកថា៖ ពាក្យសំដី
យ៉ាងមឹងម៉ាត់របស់ឯកអគ្គរដ្ឋទូតអង់គ្លេសនិងអាមេរិកប្រចាំនៅ អ.ស.ប.
ក្នុងនោះចោទប្រកាន់រុស្ស៊ីឧក្រិដ្ឋកម្មសង្គ្រាមនៅស៊ីរីដែលអាចគំរាមកំហែង
ទៅយថាទស្សន៍ដោះស្រយវិបតិ្តស៊ីរីហើយធ្វើឲ្យខូចខាតទៅលើទំនាក់ទំនងទ្វេ
ភាគីជាមួយរុស្ស៊ី។ ប៉ុន្តែ ម៉ូស្គូនៅសង្ឃឹមទៅលើដំណើរការនយោបាយនៅស៊ីរី៕