រុស្ស៊ីចោទប្រកាន់អ៊ីស្រាអែលក្នុងករណីយន្តហោះ Il-20 ត្រូវបាញ់ទម្លាក់នៅស៊ីរី

(VOVWORLD) - "កងកម្លាំងការពារដែនអាកាសអ៊ីស្រាអែល" ត្រួវទទួលខុសត្រូវទាំងស្រុងចំពោះករណីយន្តហោះ Il-20 ត្រូវបាញ់ទម្លាក់នៅស៊ីរី។

នាថ្ងៃទី ២៣ កញ្ញា ក្រសួងការពារជាតិរុស្ស៊ីបានរៀបចំសន្និសីទកាសែតប្រកាសសេចក្តីលម្អិតអំពីករណីយន្តហោះឈ្លបយកការណ៍អ៊ីល Il-20  ត្រូវប្រព័ន្ធការពារដែនអាកាសស៊ីរីបាញ់ទម្លាក់នៅសមុទ្រមេឌីទែរ៉ាណេ នាយប់ថ្ងៃទី ១៧ ខែកញ្ញា កន្លងទៅ ដែលធ្វើឲ្យកងទ័ពរុស្ស៊ីចំនួន ១៥ នាក់ត្រូវ បាត់បង់ជីវិត។ ថ្លែងមតិនៅក្នុងសន្និសីទកាសែត អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានអះអាងថា "កងកម្លាំងការពារដែនអាកាសអ៊ីស្រាអែល" ត្រួវទទួលខុសត្រូវទាំងស្រុងចំពោះករណីពោលខាងលើ។ លោកបន្តសង្កត់ធ្ងន់ថា រាល់ ទិន្នន័យស័ត្យានុម័តបានសរឲ្យឃើញថា ការប្រតិបត្តិរបស់ក្រុមអ្នកបើកបរយន្តហោះ ឈ្លបយកការណ៍របស់អ៊ីស្រាអែលគឺគ្មានជំនាញ ឬយ៉ាងហោចណាស់មានកំហុសខ្វះការទទួលខុសត្រូវ។ លោក Konashenkov  បានលើកច្បាស់ថា កងកម្លាំងការពារដែនអាកាសរបស់អ៊ីស្រាអែលបាន បញ្ឆោតយន្តហោះយោធារបស់រុស្ស៊ី ដែលធ្វើឲ្យយន្តហោះ ឈ្លបយកការណ៍អ៊ីល Il-20 មិនអាចហោះហើរចូលទៅកាន់តំបន់ដែលមានសុវត្ថិភាពបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ