រុស្ស៊ីចោទប្រកាន់ NATOថាចង់ត្រឡប់សម័យសង្រ្គាមត្រជាក់

រុស្ស៊ីចោទប្រកាន់ NATOថាចង់ត្រឡប់សម័យសង្រ្គាមត្រជាក់ - ảnh 1
តំណាងអចិន្រ្តៃយ៍របស់រុស្ស៊ីប្រចាំនៅអង្គការ សន្ធិសញ្ញាអត្លងតិចខាងជើង
(NATO)លោក Alexander Grushko (រូបថតៈ ria.ru)


(VOVworld)-នាថ្ងៃទី៧មេសា តំណាងអចិន្រ្តៃយ៍របស់រុស្ស៊ីប្រចាំនៅអង្គការ សន្ធិ
សញ្ញាអត្លងតិចខាងជើង (NATO)លោក Alexander Grushko អះអាងថា មន្រ្តីជាន់
ខ្ពស់មួយចំនួនរបស់ NATO ចង់វិលត្រឡប់មកសម័យកាលសង្គ្រាមត្រជាក់។
លោក Alexander Grushko ចាត់ទុកថា រុស្ស៊ីត្រូវចោទសំនួរ១ចំពោះមុខបណ្តា
សកម្មភាព ដោយបង្កើនវត្តមានយោធារបស់ NATO ជាប់ជាមួយព្រំដែនជាមួយ
រុស្ស៊ីនាពេលថ្មីៗនេះ​ ក្នុងនោះមានការដែល NATO បង្កើនទ្វេដងចំនួនយន្ត
ហោះយាម ល្បាត AWACS នៅបណ្តាប្រទេសតំបន់ Baltic និងជួយឧបត្ថម្ភរដ្ឋ
អំណាច បណ្តោះអាសន្ន Kiev ជាដើម។ ធ្វើអធិប្បាយអំពីសេចក្តីប្រកាសរបស់
NATO ដែលថាអាចដាក់ពង្រាយបន្ថែមទាហានចំនួន៤.៥០០ នាក់ពីទីតាំងទ័ព
Taxas អាមេរិក ទៅកាន់បណ្តាប្រទេសអ៊ឺរ៉ុបខាងកើតជាប់ ព្រំដែនជាមួយរុស្ស៊ី
លោក Grushko ចាត់ទុកថា កាយវិការនេះ នឹងបំផ្លាញរាល់​កិច្ចព្រមព្រៀងដែល
បានកំណត់ក្នុងសន្ធិសញ្ញារុស្ស៊ី-NATO ហើយ បង្ខំឲ្យរុស្ស៊ីត្រូវនាំចេញវិធាន
ការសមស្របដើម្បីការពារសន្តិសុខរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ